Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ គ្រោះថ្នាក់​ចរាចរ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង បង្ក​ឲ្យមាន​អ្នកស្លាប់ និង​របួស​រៀងរាល់ថ្ងៃ​

spot_img

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង ដែល​មាន​អ្នកស្លាប់ និង​របួស​រៀងរាល់ថ្ងៃ​ ​ច្រើន​ជាង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត និង​មាន​ផលប៉ះពាល់​អវិជ្ជមាន ដល់​សង្គម ដែល​ត្រូវ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​ ​ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​។​

​អគ្គស្នងការ​រង​នគរបាលជាតិ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា​ ​ដោយ​មាន​ការខិតខំ​យកចិត្តទុកដាក់​រួមគ្នា រក្សា​សណ្តាប់ធ្នាប់​ ​និង​សុវត្ថិភាព​ចរាច​រណ៍​បាន​ល្អប្រសើរ ពី​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ​និង​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រយៈពេល​៩​ខែ ឆ្នាំ​២០១៨ បាន​ចំនួន ៣៥៣​លើក​ ​ស្មើ​១៣% កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ចំនួន ៤៤​នាក់ ស្មើ​៣% និង​កាត់បន្ថយ​អ្នករបួស​៧៩៥ ស្មើ​១៩% ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ដែល​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​ដែល​មាន​អ្នកស្លាប់ និង​របួស​រៀងរាល់ថ្ងៃ ច្រើន​ជាង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត និង​មាន​ផលប៉ះពាល់​អវិជ្ជមាន ដល់​សង្គម​ដែល​ត្រូវ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​ ​ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ ​ដោយ​ខិតខំ​អនុវត្ត​ឲ្យបាន​ជោគជ័​យ នូវ​ផែនការ​សកម្មភាព​របស់​គណៈកម្មការ​ជា​តិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​ដែល​ផ្តោត​លើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ ការ​រតឹបន្តឹង​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ ការកែលម្អ និង​ថែ​ទាំង​ផ្លូវថ្នល់​​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​បាន​រៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​​សកម្មភាព​ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៩ ​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត នៃ​ការ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យបាន​ជា​អតិបរិមា ក្នុងស្ថានភាព​ដែល​មធ្យោបាយ​យានយន្ត និង​ប្រជាពលរដ្ឋ​មាន​កំណើន​ជា​លំដាប់ ។​

​ក្នុងឱកាស​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែងថា អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់ចេញ​នូវ​វិធានការ​នានា ក្នុងការ​រឹតបន្តឹង​លើ​ករណី​បង្ក​គ្រោះថ្នាក់ ដូចជា​ការបើក​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ ​ការមិន​ពាក់មួក​សុវត្ថិភាព ការ​វ៉ា​ជែង ការបត់ ការមិន​គោរព​សញ្ញា​ចរាចរណ៍​។ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ត្រូវមាន​វិន័យ​ទន់ភ្លន់ សុភាពរាបសារ តែ​ម៉ឺងម៉ាត់​ក្នុង​ការបំពេញ​កិច្ចការ​ ​និង​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​សំណូមពរ​ដល់​ស្ថាប័ន ពាក់ព័ន្ធ​ ​បន្ត​កិច្ចសហការ​ល្អ​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ផ្លូវ​គោក​ ​ក៏​ដូចជា​ការខិតខំ​ចលនា​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ​ទាំងអស់ ក្នុង​បុព្វហេតុ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×