Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីងពាង ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ឡើង​អគា​រណាៗ​ទាំងអស់​នៅ​អង់គ្លេស បន្ទាប់ពី​គាត់​…

spot_img

​មនុស្ស​ពីងពាង​លោក Alain Robert ត្រូវបាន​អាជ្ញាធរ​អង់គ្លេស ​​ធ្វើ​ការហាម​ប្រាម​មិនឲ្យ​​ឡើង​គ្រប់​អគារ​ទាំងអស់​នៅក្នុង​ប្រទេស​អង់គ្លេស បន្ទាប់​ពី​គាត់​បាន​ធ្វើការ​ឡើង​អគារ​ដ៏​ខ្ពស់​បំផុត​នៅក្នុង​ទីក្រុង​ឡុង ដោយ​មិន​បាន​ប្រើប្រាស់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ដែល​នោះ​ជា​ការឡើង​ខុសច្បាប់​។​

​មនុស្ស​ពីងពាង​ខាងលើ មាន​វ័យ ៥៦​ឆ្នាំ​។ គាត់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​ការឡើង​អគារ Heron Tower កម្ពស់ ២០២​ម៉ែត្រ​បាន​សម្រេច​។​

​គាត់​បាន​ឡើង​ដល់​កំពូល​អគារ​ដ៏​ខ្ពស់​បំផុត​ក្នុង​ទីក្រុង​ឡុង ក្នុង​រយៈពេល​ត្រឹមតែ ៤៥​នាទី ធ្វើឲ្យ​មនុស្សម្នា​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រោម ស្រែក​ហ៊ោរ​យ៉ាងខ្លាំង ហើយ​ភ្លាមៗ​នោះ គាត់​ក៏​បាន​ចូលខ្លួន និង​ប្រគល់​លិខិតឆ្លងដែន​គាត់​ដល់​ប៉ូលិស និង​លេខ​របស់​មេធាវី​លោក​ផង​ដែរ​។​

​នៅក្នុង​សវនាការ គាត់​បាន​បដិសេធថា ទង្វើ​របស់​គាត់​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សាធារណៈ​។ ទោះយ៉ាងណា គាត់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​រយៈពេល ២០​សប្តាហ៍ ទោស​ព្យួរ ២​ឆ្នាំ​។​

​សូមបញ្ជាក់​ថា លោក Alain Robert សញ្ជាតិ​បារាំង ដែល​មាន​រហ័ស​នាម​ថា​មនុស្ស​ពីងពាង ធ្លាប់​បាន​ធ្វើការ​ឡើង​អគារ​ខ្ពស់ៗ​ជាច្រើន ដូចជា​អគារ Burj Khalifa នៅ​ទីក្រុង​ឌូ​បៃ​ និង​អគារ Empire State Building នៅ​ទីក្រុង​ញូ​វ​ញ៉​ក​៕ សុភ័ក្ត្រ

 

​ប្រភព​៖ news.sky

spot_img
×