Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្ត្រី​ទេសចរ​ម្នាក់​ស្រវឹងធ្លាក់ភ្នែក ឈប់​រថយន្ត​ជំទាញ​ជុះនោម​ទាំង​កណ្តាលផ្លូវ​កំពុង​ធ្វើ​ចរាចរណ៍ បង្ក​ការហួសចិត្ត​គ្រប់ៗ​គ្នា (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ដែល​បង្ក​ការស្រឡាំងកាំង​កាលពី​សប្តាហ៍​មុន ឈប់​រថយន្ត​ចុះ​ស្រាត​ជុះនោម​ទាំង​កណ្តាលផ្លូវ​កំពុង​ធ្វើ​ចរាចរណ៍ នៅក្នុង​ទីក្រុង​បាងកក ត្រូវបាន​ប៉ូលីស​រកឃើញ​អត្តសញ្ញាណ​ហើយ នាង​គឺជា​ភ្ញៀវទេសចរ​ជនជាតិ​អាមេរិក ។​

​ប៉ូលីស Thonglor បាន​កោះហៅ​ស្ត្រី​ជនជាតិ​អាមេរិក​ដែល​បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​ឃ្លី​ប​វីដេអូ ឈ្មោះ Donika អាយុ ២៣ ឆ្នាំ ពី​កន្លែង​ស្នាក់នៅ​របស់​នាង​ស្ថិតនៅ​ផ្លូវ Rama IV កាលពី​យប់​ថ្ងៃ​ចន្ទ ។​

​នាង Donika បាន​ប្រាប់​ប៉ូលីស​ថា នៅ​យប់​ថ្ងៃ​ពុធ​នោះ នាង​បានចេញ​ក្រៅ​ផឹកស៊ី មុនពេល​ជិះ​តាក់ស៊ី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត វិលត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​វិញ​, នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ Daily News ។​

​យោងតាម​មន្ត្រី​ប៉ូលីស​លោក Sitthisak Nakamat, នាង​បាន​ពន្យល់ថា ស្ថានភាព​ស្រវឹង​ខណៈពេល​ធ្វើដំណើរ​នោះ នាង​ហាក់ដូចជា​ពុំ​អាច​គ្រប់គ្រង​ស្មារតី​បាន ពោលគឺ​ពុំ​ដឹង​អ្វី​ទាំងអស់ ហេតុ​ដូច្នេះហើយ នាង​ក៏បាន​បើកទ្វារ​តាក់ស៊ី និង​ជុះនោម​ទាំង​កណ្តាលផ្លូវ​ប្រសព្វ Asoke តែម្តងទៅ ។​

​ទោះយ៉ាងណា ស្ត្រី​​បរទេស​​រូបនេះ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន និង​ផាកពិន័យ​នូវ​ទឹកប្រាក់​ចំនួន 2,000 បាត (​ស្មើនឹង ៦០ ដុល្លារ​អាមេរិក​) ចំពោះ​ទង្វើ​ជុះនោម​នៅ​ទីសាធារណៈ និង​ជា​កន្លែង​ត្រូវបាន​ហាមឃាត់​ទៀតផង ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Coconuts)​

spot_img
×