Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិត​ច្នៃប្រឌិត​«​ស្រូបយក​»​ទឹកស្អាត​ពី​បរិយាកាស​ ទទួលបាន​ពានរង្វាន់​១,៥​លាន​ដុល្លារ​

spot_img

​គំនិត​ច្នៃប្រឌិត​«​ស្រូបយក​»​ទឹកស្អាត​ពី​បរិ​យ​កាល​ទទួលបាន​ពានរង្វាន់ ១,៥​លាន​ដុល្លារ​ ដោយសារ​ការរកឃើញ​វិធី​បង្កើត​ពពក​សិប្ប​និមិត្ត​នៅក្នុង​containerរ​មួយ ហើយ​អាច​ស្រូបយក​ទឹក​គ្រប់គ្រាន់​សម្រាប់ មនុស្ស​១០០​នាក់​ផឹក​ក្នុង​មួយថ្ងៃៗ​។​

​ប្រព័ន្ធ​ថ្មី​នេះ​មាន​ឈ្មោះថា WEDEW, Wood-to-Energy Deployed Water (​បកប្រែ​បណ្តោះអាសន្ន​ថា​ទឹក​ត្រូវបាន​បង្កើតឡើង​ពឹងពាក់​ថាមពល​ពី​ឈើ​)​។​

​ប្រព័ន្ធ​នេះ​មាន​បរិក្ខារ​មួយ​ហៅថា Skywater ដែលជា​ប្រ​​ព័ន្ធ​ធំ​មួយ​មាន​សមត្ថភាព​យក​លំនាំ​តាម​លក្ខខណ្ឌ​បង្កើត​ពពក​។ បរិក្ខារ​នេះ​នឹង​ស្រូបយក​បរិយាកាស​ក្តៅ រួច​ឱ្យ​វា​ប្រាស្រ័យ​ផ្ទាល់​នឹង​បរិយាកាស​ត្រជាក់ បង្កើតបានជា​តំណក់ទឹក​សុទ្ធ​អាច​បរិភោគបាន​។​ទឹក​នេះ​ត្រូវបាន​ស្តុក​ទុក​នៅក្នុង​អាង​ខាងក្នុង​container ហើយ​មាន​រ៉ូ​ប៊ី​ណេ​ខាងក្រៅ​ទុក​សម្រាប់​ឱ្យគេ​បើក​យក​ទឹក​ទៅប្រើ​ប្រាស់​។​

​រូប ប្រព័ន្ធ​នេះ​ហៅថា WEDEW អាច​ផ្តល់​ទឹកស្អាត​សម្រាប់​ផឹក​ភ្លាមៗ​មិន​ថា​នៅទីណា​ក៏ដោយ វា​ជួយ​កាត់បន្ថយ​ថវិកា​ចំណាយ ក៏ដូចជា​បរិមាណ CO2​។​

​ក្រុមហ៊ុន​Skysource/Skywater Alliance បានទទួល​ជោគជ័យ​ក្នុងការ​ប្រកួត​Water Abundance XPrize បង្កើតឡើង​នៅ​ឆ្នាំ​២០១៦ តម្រូវឱ្យ​ស្វែងរក​វិធីសាស្ត្រ​យ៉ាងតិច​ទឹក​សុទ្ធ​២០០០​លីត្រ​ក្នុង​មួយថ្ងៃ​ពី​បរិយាកាស ដោយ​ប្រើប្រាស់​ថាមពល​ស្អាត ហើយ​តម្លៃ​ទឹក​មិន​លើសពី ០,០២​ដុល្លារ​ក្នុង​មួយ​លីត្រ​។​

​បច្ចុប្បន្ន WEDEW ត្រូវដាក់​ឱ្យប្រើ​ប្រាស់​នៅ​តំបន់​មួយចំនួន​។ នា​ថ្ងៃ​អនាគត គេ​នឹង​បង្កើត​វា រួច​ផ្តល់ឱ្យ​បណ្តា​អង្គ​ការមិន​យក​កម្រៃ​ដើម្បី​ដាក់ពង្រាយ​នៅ​តំបន់​ក្រខ្សត់​ទឹក​ទាំងឡាយ​នៅលើ​ពិភពលោក​៕​សូ​យ​ន​

spot_img
×