Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថត​បាន​សំឡេង “ping” ពី​ប្រអប់​ខ្មៅ​ច្បាស់​ជាង​មុន​នៃ​យន្តហោះ​រងគ្រោះ​ធ្លាក់ចុះ​បាតសមុទ្រ​នៅ​ឥណ្ឌូណេស៊ី​

spot_img

​អនុប្រធាន​គណៈកម្មកា​រ​សុវត្ថិភាព​ជាតិ​ឥណ្ឌូណេស៊ី (KNKT) លោក Haryo Satmiko នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​នេះ​ឱ្យដឹងថា ស្នូរ “pingបញ្ចេញ​ពី​ប្រអប់​ខ្មៅ​នៃ​យន្តហោះ Boeing 737 MAX 800 មាន​ជើងហោះហើរ​លេខ JT610 ដែល​ធ្លា​ក់នៅ​សមុទ្រ Java កាលពី​ថ្ងៃទី​២៩​តុលា ត្រូវបាន​ស្តាប់ឮ​កាន់តែច្បាស់​ថែមទៀត​ហើយ​។​

យន្តហោះ​រងគ្រោះ Boeing 737-800 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ចត​នៅ​ព្រលានយន្តហោះ Mutiara Sis Al Jufri កាលពី​ថ្ងៃទី​១០​តុលា ។​

​ឆ្លើយ​ប្រាប់ Reuters លោក Haryo Satmiko អះអាងថា ស្នូរ “ping” កំពុង​ឮ​កាន់តែច្បាស់​ឡើង​។ យើងខ្ញុំ​បាន​បញ្ជូន​ម​ធ្យោ​យ​បាយ​បញ្ជា​ពី​ចម្ងាយ​មួយ ហើយ​បាន​រកឃើញ​បំណែក​យ៉ាង​ធំ​នៅក្រោម​បាតសមុទ្រ​។​យើងខ្ញុំ​គិតថា​នេះ​គឺជា​ផ្នែក​ដងខ្លួន​យន្តហោះ​ដែល​ត្រូវបាន​ធ្លាក់​។​

​មន្ត្រី​រូបនេះ​ឱ្យដឹង​បន្ថែមថា ក្រុម​អ្នក​មុជទឹក​កំពុង​គូរផែនទី​នៃ​តំបន់​សង្ស័យថា​មាន​ប្រអប់​ខ្មៅ​៕ ​លី​សា​

spot_img
×