Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ៖ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ យកចិត្តទុកដាក់​ក្រេបជញ្ជក់​ចំណេះដឹង​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ ប្រព្រឹត្ត​ខ្លួន​ឲ្យក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​មាន​ប្រសាសន៍ថា ៖ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ យកចិត្តទុកដាក់​ក្រេបជញ្ជក់​ចំណេះដឹង​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ ប្រព្រឹត្ត​ខ្លួន​ឲ្យក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​ក្លាយខ្លួន​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ និង​ជា​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព មាន​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ឲ្យមាន​ការ​រីកចម្រើន ព្រមទាំង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន បើកបរ​ម៉ូតូ​ត្រូវ​ពាក់​មួកសុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូវ ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​នៅ​ពេល​បើកបរ ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដ៏​ទៃ ដោយឡែក រដ្ឋបាល​ខេត្ត​នៅ​តែ​ត្រៀម​ម៉ូតូ​សម្រាប់​ផ្ដល់​ជា​រង្វាន់​ដល់​សិស្ស​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ដែល​ទទួលបាន​និទ្ទេស A នា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិស្សា ២០១៨-២០១៩ ខាងមុខ ។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដែល​មាន​សិស្សានុសិស្ស និង​គរុ​សិស្ស ចូលរួម​ចំនួន ៣.៦២០​នាក់ ស្រី ១.៦២០​នាក់ និង​លោកគ្រូ អ្នកគ្រូ ២៧០​នាក់ ។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយក​រដ្ឋបាល​សាលា​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាល​ស្ដីទី​ក្រុង​ស្វាយរៀង លោកនាយក​វិទ្យាល័យ និង​នាយក​សាលា​បឋមសិក្សា​នានា​ក្នុង​ក្រុង​ស្វាយរៀង ព្រមទាំង​តំណាង​មាតាបិតា​សិស្ស​ជាច្រើនរូប​ទៀត ។

​ស្ថិតក្នុង​ឱកាស​ដ៏​ឱឡារិក​នោះ លោក​អភិបាលខេត្ត បាន​​អាន​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើជូន​លោក​គ្រូ​.​អ្នកគ្រូ​ក្មួយៗ​សិស្សានុសិស្ស សំរាប់​កម្មវិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៧-២០១៨​ផងដែរ ៕ ដោយ ៖ ​វ៉ៃ​គោ​

  

spot_img
×