Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ថ្មី​ទើប​បញ្ចេញ​! បង្ហាញ​ទិដ្ឋភាព​ដ៏​មហា​រន្ធត់ ខណៈ​ឧទ្ធម្ភាគចក្រ​ក្លឹប Leicester City ក្រឡាប់ចាក់​នៅលើ​លំហរ​អាកាស បន្ទាប់​ហោះ​ឡើង​ជាង​១​នាទី​!!

spot_img

​​នេះ​ជា​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​មហា​ស្លុតរន្ធត់​ស្ទើរ​គាំងបេះដូង នៅពេលដែល​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ដឹក​សេដ្ឋី និង​ជា​ម្ចាស់​ក្លឹប Leicester City លោក Vichai Srivaddhanaprabha ដែល​រួម​ដំណើរ​ជាមួយ​មនុស្ស​៤​នាក់​ផ្សេងទៀត បាន​ក្រឡាប់ចាក់​ដូច​ស្លឹក​នៅលើ​លំហ​អាកាស និង​ធ្លាក់​ឆាបឆេះ​ភ្លាមៗ បន្ទាប់​ហោះហើរ​បាន​ជាង​១​នាទី​ប៉ុណ្ណោះ ពី​ពហុកីឡាដ្ឋាន King Power ក្រោយ​ការប្រកួត​បាល់ទាត់​ចប់​នៅ​យប់​ថ្ងៃអាទិត្យ ។​

​អ្នកជំនាញការ​អាកាស​ចរណ៍ លោក Jim Rowlands ដែលជា​អតីត​សមាជិក​អាកាសយានិក RAF Puma បាន​និយាយថា​៖ «​ពិតជា​រន្ធត់ចិត្ត​ណាស់ នៅពេល​បានឃើញ​ហេតុការណ៍​ក្នុង​វីដេអូ​នេះ​» ។​

​លោក​បន្តថា​៖ «​ឧទ្ធម្ភាគចក្រ​នេះ គឺ​ស្តែងឡើង​នូវ​បញ្ហា​ជាមួយ​ផ្នែក​កន្ទុយ​របស់​វា ដែលជា​សុ​បិ​ន្ត​ដ៏​អាក្រក់​បំផុត​របស់​ភី​ឡុ​ត​គ្រប់ៗ​រូប​» ។​

​គួរ​រម្លឹក​ផងដែរ​ថា បវរកញ្ញា​ចក្រ​វា​ឡ​ថៃ​លំដាប់​លេខ​២ នាង Nusara Suknamai អាយុ ៣២ ឆ្នាំ ជា​ជំនួយការ​របស់លោក Srivaddhanaprabha ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស ៥ នាក់ ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​របស់​ក្លឹប Leicester City នេះ​ផងដែរ ៕​ ដោយ៖ ចន្ទី (ប្រភព៖ The Sun)

    

spot_img
×