Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូនក្មួយ​ទាំងអស់​បាន​សិក្សា​រៀនសូត្រ​យ៉ាង​ស្រួល មិន​ខ្វល់​អ្វី​ទាំងអស់ នេះ​គឺ​ដោយសារតែ​ប្រទេស​មាន​សន្តិភាព​ពេញបរិបូរណ៍​

spot_img

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់ថា កាល​ដែល​កូន ក្មួយ​ទាំងអស់​បាន​សិក្សា​រៀនសូត្រ​យ៉ាង​ស្រួល មិន​ខ្វល់​អ្វី​ទាំងអស់​នេះ គឺ​ដោយសារតែ​ប្រទេស​យើង​មាន​សន្តិភាព​ពេញបរិបូរណ៍ ក្រោម​ការស្វែងរក​ដ៏​លំបាក​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ។​

ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ កាលពី​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា​២០១៨ នៅ​អនុវិទ្យាល័យ​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា យើង​ទាំងអស់គ្នា​ត្រូវ​រួម​គ្នា​រក្សា សុខ សន្តិភាព​នេះ​ឲ្យបាន​ល្អ​បន្ថែមទៀត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការអប់រំ គឺជា​កូនសោ សម្រាប់​ដោះស្រាយ​រាល់​បញ្ហា សង្គម និង​សេដ្ឋកិច្ច​ជាតិ ព្រោះថា​ឧត្តមភាព ប្រកួតប្រជែង​របស់ ប្រជាជាតិ​មួយ គឺ​អាស្រ័យ​យ៉ាងសំខាន់ ទៅលើ​ការកសាង ធនធានមនុស្ស ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ និង​សីលធម៌ ។ ការកសាង ធនធានមនុស្ស ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ និង​សីលធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ទីផ្សារ​ពលកម្ម​ផងដែរ និង​ដើម្បី​ជំរុញ ឲ្យមាន​ការផ្លាស់ប្តូរ នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ តាមរយៈ កម្មវិធី​កំណែទម្រង់ ស៊ីជម្រៅ ក្នុង​បរិបទ ទំនើប ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​ឈរ​លើ មូលដ្ឋាន​នៃ​ចំណេះដឹង គុណភាព​នៃ​ការអប់រំ គឺជា​គន្លឺះ​សម្រាប់​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុង​អភិបាលកិច្ច​” ។​

​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ក៏​ដូច​ជា​ការ អភិវឌ្ឍ​សហគមន៍ និង​ក្រុមគ្រួសារ ហើយ​សហគមន៍ គ្រួសារ​សាលារៀន គឺជា​តួអង្គ​ដ៏​សំខាន់​មួយ ក្នុងចំណោម តួអង្គ​ស្នូល ក្នុង​ការកសាង​ធនធានមនុស្ស ព្រោះ​ការអប់រំ ទើប​មាន​ធនធាន​មនុស្ស​ល្អ សម្រាប់​ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​របស់​យើង ។​

​លោក ឃួ​ង ស្រេង បាន​បន្តថា ក្រោម​ដំបូល​សុខសន្តិភាព ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បាន​ចូលរៀន ដោយ​មិន​មាន​ការ​ភិតភ័យ អំពី​សង្គ្រាម ចំណុច​នេះ ជា​ចំណុច​សំខាន់ ដែល​អនុញ្ញាតិ​អោយ​ខ្ញុំបាទ បាន​រំលឹក​ឡើងវិញ ជូន​ដល់​ក្មួយៗ សិស្សានុសិស្ស​ទាំងអស់​ថា រយៈពេល ៤០​ឆ្នាំ​មកហើយ ដែល​សម្តេច​តេជោ បាន​យក​ជីវិត​ទៅ​ប្តូរ នូវ​ការសង្គ្រោះ ជីដូន​ជីតា ឪពុកម្តាយ ក្មួយៗ ហើយ​រួម​ដំណើរ ជាមួយ​ឪពុក​ម្តាយ​ក្មួយ សម្តេច​បាន​ដឹកនាំ​ប្រទេសជាតិ មកដល់​បច្ចុប្បន្ន​នេះ ធ្វើ​ឲ្យ​ក្មួយៗ​មានឱកាស ក្រេបជញ្ជក់យក​ចំណេះដឹង សព្វបែបយ៉ាង ទៅតាម​ឧបនិស្ស័យ​ពី​ធម្មជាតិ របស់​ក្មួយៗ​។​

​រង្វាន់​លើក​ទឹកចិត្ត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ដែល​មាន​ទាំង​សម្ភារ​សិក្សា​និង​ថវិកា​មួយចំនួន​ផង ត្រូវបាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគល់​ជូន​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​ជិត​៤០០០​នាក់​។​

​លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើង​ថា នេះ​ជា​លើក​ទី​១៨​ហើយ ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់ រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​៕​ ដោយ​ ៖​ កូឡាប​

    

spot_img
×