Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវេសនកាល​ឆ្នាំ​ថ្មី​អភិបាលរង​ខេត្តតាកែវ ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ បន្ត​ខិតខំ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​យក​មក​បង្ហាត់បង្ហាញ​ដល់​សិស្សានុសិស្ស​

spot_img

​តាកែវ ៖ ថ្លែង​នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៨ -២០១៩ នៅ​សាលា​វិទ្យាល័យ​ជាស៊ីម​តាកែវ នា​ព្រឹក​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​របស់​យើង​ចាំបាច់​ណាស់ នៅ​ប្រពន្ធ​បច្ចេកវិទ្យា​ដែល​តម្រូវ​អោយ​បណ្តា​អង្គការ ស្ថាប័ន​នានា​ជាច្រើន ក៏ដូចជា​ដំណើរ​ការងារ​ប្រចាំថ្ងៃ​លើ​កិច្ចការងារ​រដ្ឋបាល គឺ​ត្រូវបាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់ ដើម្បី​សម្រួល​ឬ​ពន្លឿន​លើ​ការងារ​បម្រើ​សេវាសា​រ​ធា​រណ និង​កិច្ច​ការងារ​អ្វី​ផ្សេងៗ ដូច្នេះ​ដើម្បី​អោយ​ការសិក្សា ក៏ដូចជា​ការបង្រៀន របស់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ លោកគ្រូ​អ្នកគ្រូ​ចាំបាច់​ណាស់​ត្រូវ​ស្វែងយល់​ឲ្យបាន​ច្រើន ព្យាយាម​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត រកមើល​គន្លះ​នឹង​ចំណុច​ល្អៗ​ដែល​មាន​លើ​បច្ចេកវិទ្យា សម្រាប់​យក​មក​បង្ហាត់​បង្ហាញ ឬ​បង្រៀន​ដល់​សិស្សៗ ដើម្បី​អោយ​ពួកគាត់​កាន់តែ​មាន​ភាពងាយស្រួល​នៅពេល​ដែល​បាន​បញ្ចប់​ការសិក្សា រួច​រក​ការងារ​ធ្វើ ទៅ​ថ្ងៃ​ខាងមុខ ។​

ក្នុងនោះ​ដែរ​លោក យស ណា​ស៊ី ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​កាន់​ក្មួយៗ​សិស្សានុសិស្ស និង​យុវជន យុវនារី​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​អោយបាន​ខ្ចាប់ខ្ជួន​ព្រមទាំង​ចូលរួម​គ្រប់​សកម្មភាព​នានា​ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន និង​សង្គមជាតិ​របស់​យើង​ជាងនេះ​ទៅទៀត​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចងចាំ​ថា បើ​យើង​ស្រឡាញ់​ខ្លួន យើង​ស្រឡាញ់​គ្រួសារ​របស់​យើង​លោក​ប៉ា អ្នក​ម៉ាក់ និង​ស្រឡាញ់​អនាគត​រុងរឿង ក្មួយៗ​ត្រូវតែ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ឬ​អំពើ​អបាយមុខ​ផ្សេងៗ​និង​អំពើ​អសកម្ម​នានា ។​

​ចុងបញ្ចប់​នៃ​កម្មវិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី​នេះដែរ ក៏​មាន​ការរៀបចំ​ការ​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ និង​សិស្ស​ឆ្នើម​ផងដែរ ៕ ដោយ ៖ តាកែវ​

 

spot_img
×