Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! តារាចម្រៀង​វៀតណាម​ម្នាក់​ត្រូវ​ផ្ទុះ «​ស៊ី​លី​កូន​» នៅលើ​យន្តហោះ ហើយ​វេជ្ជបណ្ឌិត​វះកាត់​បដិសេធ​… នេះហើយ​លទ្ធផល​កែកុន​សុដន់​ខុស​កន្លែង​!

spot_img

​ការវះកាត់​កែ​សម្ផស្ស​គឺជា​ជម្រើស​របស់​បុគ្គល ដែល​ចង់បាន​រូបរាង​របស់​ពួកគេ​មើល​ទាក់ទាញ​កាន់​ខ្លាំង​ពី​អ្នកដទៃ ប៉ុន្តែ ប្រសិន​អ្នក​ជ្រើសរើស​ធ្វើ​រឿង​ដ៏​ប្រ​ថុ​ប្រថាន​នឹង​ជីវិត​បែបនេះ ជាមួយ​ទីកន្លែង​ដែលមាន​អ្នក​ទេស​ខាង​វេជ្ជសាស្ត្រ​ដែលមាន​កេរ្តិ៍ឈ្មោះ​ផង ។ កាលពី​ថ្ងៃទី​២២ តុលា កន្លងទៅ​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​វៀតណាម​ឈ្មោះ Mai Tuong Vi ខណៈ​កំពុង​ហោះហើរ​វិល​ត្រលប់​ពី​កោះ​តៃវ៉ាន់ នៅពេលនោះ នាង​មាន​អារម្មណ៍​ឈឺ​ចុក​ដោត​យ៉ាងខ្លាំង ហើយ​លឺស្នូរ​រំខាន​នៅលើ​ដើមទ្រូង​ខាងឆ្វេង​របស់​នាង ។​

​ដំបូង​ឡើយ នាង​បាន​គិតថា វា​គ្រាន់តែ​រាងកាយ​របស់​នាង​ដែល​រង​សម្ពាធ​នៅក្នុង​យន្តហោះ ហើយ​មិន​រំខាន​វា​ទេ​, នេះ​បើតាម HK01 រាយការណ៍ ។ ទោះយ៉ាងណា ស្ថានភាព​របស់​នាង​ពុំ​ធ្វើ​ឲ្យ​សុខ​ស្រួល​នោះទេ ហើយ​សូម្បី​បន្ទាប់ពី​នាង​លេបថ្នាំ​បំបាត់​ការឈឺចាប់ ហើយ​វា​បន្ត​ហើម​លេចចេញ​នៅលើ​យន្តហោះ​តែម្តង ។

​បន្ទាប់​ចុះ​ពី​យន្តហោះ នាង​បាន​ប្រញាប់ប្រញាល់​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ ហើយ​គ្រូពេទ្យ​និយាយថា ការឈឺ​ចុកចាប់​នោះ តាមពិត​គឺ​បង្កឡើង​ដោយ​ការដាក់បញ្ចូល​ស៊ី​លី​កូន​នៅក្នុង​ដើមទ្រូង​របស់​នាង ដែល​ផ្ទុះឡើង ។​

​កាលពី ៧ ឆ្នាំមុន Mai បានធ្វើ​ការវះកាត់​កែកុន​សុដន់ ។ គ្រូពេទ្យ​និយាយថា ស៊ី​លី​កូន​នោះ​គឺជា​របស់​មាន​គុណភាព​អន់ ដែល​បង្ក​ឲ្យ​វា​ផ្ទុះ​ចេញពី​សុដន់​របស់​នាង ។ ហេតុនេះ នាង​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​វះកាត់​មុនៗ​របស់​នាង ដែល​បាន​ធានា​សុ​វត្តិភាព​ពេញ​មួយជីវិត​នៃ​ការវះកាត់​ឲ្យ​នាង​ក្នុងតម្លៃ​សេវា ២០០០ ពាន់​ដុល្លារ ។​

​នាង​បាន​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ​វះកាត់​របស់​នាង ដើម្បី​សួរនាំ​គាត់​ឲ្យ​ណែនាំ​អំពី​បញ្ហា​នេះ ប៉ុន្តែ គាត់​បាន​ប្រាប់ថា គាត់​លែង​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កែ​សម្ផស្ស​ទៀតហើយៗ Mai ក៏​ទាក់ទង​គាត់​លែង​បាន​ទៀត​បន្ទាប់​ពីថ្ងៃ​នោះមក ។ ដោយ​គ្មាន​ជម្រើស នាង​ក៏បាន​សម្រេចចិត្ត​ស្វែងរក​គ្រូពេទ្យ​វះកាត់​ដទៃ ដើម្បី​ព្យាបាល ព្រោះ​នាង​អាច​ប្រឈម​នឹង​ការឆ្លង​មេរោគ ប្រសិន​ស៊ី​លី​កូន​នោះ​នៅតែ​ស្ថិតនៅ​ខាងក្នុង​សុដន់​របស់​នាង​ទៀត ។ សំណាង គ្រូពេទ្យ​វះកាត់​របស់​នា​ង​ក្រោយនេះ បានធ្វើការ​វះកាត់​យក​វា​ចេញ​ដោយ​ជោគជ័យ ហើយ​សុដន់​ខាងឆ្វេង​របស់​នា​ង ក៏​ទទួលបាន​ភាពល្អប្រសើរ​ឡើ​វិញ ។​

​បន្ទាប់​ជួប​បទពិសោធន៍​ដ៏​លំបាក​វេទនា​នេះ Mai បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​នាង​ជាមួយ​សារព័ត៌មាន ហើយ​ព្រមាន​ដល់​អ្នកដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅពេល​ជ្រើសរើស​ទីកន្លែង​វះកាត់ ដើម្បី​ធានាថា​ពួកគេ​នឹង​ជម្រើស​រើស​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ៕ ដោយ​៖ ចន្ទី (Worldofbuzz)

spot_img
×