Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ពេលឮ​អ្នក​ឯ​ទេស​ថតរូប បំណែក​ភស្តុតាង​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី​ដែល​ថា ក្មេង​ម្នាក់​នៅ​សល់​តែ​…

spot_img

​កំពង់ផែ Tanjung Priok ភាគ​ខាងជើង Jakarta ជា​កំពង់ផែ​ធំ​មួយ​របស់​ឥណ្ឌូណេស៊ី ហើយ​ឥឡូវ​វា​ជា​កន្លែង​ប្រមូលផ្តុំ​បំណែក​ទាំងឡាយ ពិសេស​គឺ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ យន្តហោះ និង​របស់របរ​រប​ស់ជន​អភ័ព្វ​ទាំងនោះ ។​

​អ្នក​ថតរូប​របស់​ស្ថាប័ន​រុករក​សង្គ្រោះ​ជាតិ​ឥណ្ឌូណេស៊ី លោក Willy ដែល​មាន​ភារកិច្ច​ថត​ទុក​នូវ​អ្វីៗ​ទាំងអស់ ដែល​ក្រុម​សង្គ្រោះ នាំយក​មក​ពោលថា ៖

“​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​បាន​ឃើញ​ផ្នែក​ជាច្រើន​របស់​មនុស្ស​ដែល​មិន​ពេញលេញ​… ហើយ​អ្វី​ដែល​ខ្ញុំ​ខ្លោចផ្សា​បំផុត​នោះ គឺ​សាកសព​របស់​ក្មេង​តូច​ម្នាក់​ដែល​នៅសល់​តែ​…​ខ្លួន​ប៉ុណ្ណោះ​” ។​

“​ប៉ុន្តែ​ខ្ញុំ​គិតថា រាងកាយ​របស់ខ្ញុំ​ក៏​មាន​អ្វីៗ​ដូចគ្នា​នោះ​ដែរ​” ។​

Bambang Suryo Aji, ប្រធាន​ស្ថាប័ន​រុករក​សង្គ្រោះ​ជាតិ​ឥណ្ឌូណេស៊ី​បាន​ប្រកាសថា ៖ “​គ្មាន​ឱកាស​សម្រាប់​អ្នក​អាច​នៅសល់​ជីវិត ក្រោយ​ព្រឹត្តិការណ៍​នេះ​ទេ​!” ។ មនុស្ស ១៨៩​នាក់ ដែល​ក្នុងនោះ មាន​មនុស្ស​ពេញវ័យ ១៧៨​នាក់ ទារក​២​នាក់ ក្មេង​តូច​ម្នាក់ និង​ក្រុម​ហោះហើរ​លើ​យន្តហោះ ៨​នាក់ សុទ្ធសឹងតែ​បាន​លាចាក​លោក​ហើយ ។​

​ងាក​ទៅ​ក្រុម​សាច់ញាតិ បងប្អូន​វិញ ពេលនេះ​នៅ​សល់​ក្តីសង្ឃឹម​ចុងក្រោយ គឺ​ជនរងគ្រោះ​ដែល​ជា​សាច់ញាតិ​របស់​ពួកគេ​នៅ​បន្សល់​ទុក​សាកសព​ទាំងមូល ប៉ុន្តែ​ឥ​ឡូ​ត្រូវ​រង់ចាំ​ការពិនិត្យ DNA ដើម្បី​ទទួលយក​បំណែក​នៃ​សាកសព ព្រមជាមួយ​លិខិតបញ្ជាក់​មរណៈភាព​តែប៉ុណ្ណោះ ៕ ចន្ទ្រា

spot_img
×