Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ៖ រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ឥណ្ឌូណេស៊ី​ដែល​ធ្លាក់​ចុះ​សមុទ្រ​

spot_img

​តាម Kompas TV ឲ្យដឹងថា ប្រអប់​ខ្មៅ​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Indonesia Lion Air ផ្ទុក​មនុស្ស ១៨៩​នាក់ ដែល​ជួប​គ្រោះ​ថ្នាក់​កាលពី​ថ្ងៃ​ទី ២៩ ខែតុលា ទើប​ត្រូវបាន​គេ​រកឃើញ ។​

​ក្រុម​រុករក​និង​សង្គ្រោះ​កំពុង​បំពេញ​ការងារ ។​

​ព័ត៌មាន​ខាងលើ​ទើប​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​គមនាគមន៍​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ឲ្យដឹង​កាលពី​ប៉ុន្មាន​ម៉ោង​មុន ហើយ​ក្រុម​អ្នកឯកទេស​មុជទឹក​របស់​កងទ័ព​ក៏​បាន​ប្រាប់​ដូចគ្នា​ថា គេ​បាន​រក​ប្រអប់​កត់ត្រា​ទិន្នន័យ​ហោះហើរ​នៃ​យន្តហោះ Lion Air ដែល​ស្ថិតនៅ​បាតសមុទ្រ ហើយ​បញ្ជូន​វា​ឡើង​ដល់​គោក ។​

​មុន​នោះ​នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ដដែល​នេះ ក្រុម​សង្គ្រោះ​ឥណ្ឌូណេស៊ី​ទើប​ប្រកាសថា គេ​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​តាមរយៈ​ស្នូរ PING ដែល​ស្ថិតនៅក្រោម​ផ្ទៃសមុទ្រ​ប្រមាណ ៣០-៤០​ម៉ែត្រ ។​

​ការរកឃើញ​ប្រអប់​ខ្មៅ PING របស់​យន្តហោះ​វា​នឹង​ជួយ​ស្រាយ​បំភ្លឺ​អំពី​មូលហេតុ​ធ្វើឲ្យ​យន្តហោះ Boeing 737-MAX ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០១៨ ៕ ចន្ទ្រា​

spot_img
×