Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ យក​កាំបិត​ចាក់​អារ​សម្លាប់​ខ្លួនឯង នៅក្នុង​ភោជនីយដ្ឋាន ជីន សៀន​

spot_img

​ភ្នំពេញ ​៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ​ចុះ រត់​ចូល​ទៅក្នុង​ភោជនីយដ្ឋាន ជីន សៀន យក​កាំបិត​អារ​និង​ចាក់​ខ្លួន​ឯង​ក្នុង​បំណង​សម្លាប់ខ្លួន បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវភ្លោះ​អូរឫស្សី សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

​សមត្ថកិច្ច បាន​ប្រាប់ថា បុរស​ជា​ជាតិ​ចិន​ម្នាក់ ចុះ​ពីលើ​ម៉ូតូ​កង់​បី​ឥណ្ឌា ដើរ​មក​ញាក់មុខ​ញាក់​មាត់​ដាក់​សន្ដិសុខ​យាម​ភោជនីយដ្ឋាន ជីន សៀន ចំនួន​២​ដង រួចហើយ​ក៏​រត់​ចូលទៅក្នុង យក​កាំបិត​ចិតបន្លែ​ចាក់​ពោះ ហើយ​យក​កាំបិតប៉័ងតោ វះ​ពោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​។​

ក្រោយពេល​កើតហេតុ បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ បាននាំគ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មក​ដល់​កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅ​រថយន្ដ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​មក​ដឹក​យក​ជនរងគ្រោះ​ខាងលើ​។​

គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បុរស​ជនជាតិ​ចិន​ខាងលើនេះ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ដែល​ជនជាតិ​ចិន​ម្នាក់នេះ យក​កាំបិត​អារ​ខ្លួន ក្នុង​បំណង​បញ្ចប់​ជីវិត​នោះទេ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×