Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិ​រោះ​ណាស់​! ធឿន បុរី ចេញ Cover ចម្រៀង​ថ្មី «​កំពង់ចាម​កំពង់​ចិត្ត​» ធានាថា​ដក់​ជាប់​ក្នុង​ចិត្ត​តែម្តង (​វីដេអូ​)

spot_img

​ពី​កូន​អ្នកស្រែ​ខោ​មិន​ខោអាវ​មិន​អាវ ប៉ុន្តែ ដោយសារ​តែមាន​ដុង​ខាង​ចម្រៀង​ពី​ធម្មជាតិ​កុមារា ធឿន បុរី កំពុង​ឆក់យក​បេះដូង​មហាជន​គ្រប់​ស្រទាប់​ក្មេង​ចាស់ កោតសរសើរ​ថា​មាន​ទឹកដម​សម្លេង​ពិ​រោះ​ខ្លាំង​បំផុត ដែល​ពុំ​ឃើញ​មិន​មុន​មក​ទេ បន្ទាប់ពី​ប្អូនប្រុស​បានចាប់ផ្តើម​ទទួល​ការចាប់អារម្មណ៍ តាមរយៈ​ការ​បង្ហើរ​បទ​ចម្រៀង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ថ្វី​ត្បិត​មាន​អាយុ​ទើបតែ ១១ ឆ្នាំ ក្តី តែ បុរី ត្រូវបាន​មហាជន​មើលឃើញថា រូបគេ​មាន​ទឹកដម​សម្លេង​ធ្ងន់ ខ្ពស់ ជាពិសេស​ចេះ​ប្រើប្រាស់ «​អឿន​» យ៉ាង​ល្អ​បំផុត ដែល​ប្រៀបដូចជា​ស្ទៃ​ល៍​របស់​កំពូល​តារាចម្រៀង​ជើងចាស់​ដ៏​ល្បីល្បាញ​ដក់​ជាប់​ក្នុង​ដួងចិត្ត​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស​មួយរូប​គឺ​លោក កែវ សារ៉ាត់ អីចឹង​ដែរ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បុរី ក៏​តែង​បង្ហាញ​កាយវិការ និង​សក់ យក​ស្ទៃ​ល៍​របស់លោក កែវ សារ៉ាត់ ទៀតផង ខណៈ​ប្អូនប្រុស​តែងតែ​លើកយក​បទ​ចម្រៀង​រប​ស់​គាត់​មក​បកស្រាយ នៅតាម​កម្មវិធី​ផ្សេងៗ ។​

​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ឃើញថា​ទឹកដម​សម្លេង​របស់ បុរី មានការ​វិវត្តន៍​កាន់​ល្អប្រសើរ​ជាង​មុន​ឆ្ងាយ​ហើយ ។ ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​វ័យក្មេង​ល្បី​មិន​ឆ្លងកាត់​ការប្រលង​រូបនេះ បាន​បញ្ចេញ​បទ​ចម្រៀង Cover ថ្មី​មួយ មាន​ចំណងជើង​ថា «​កំពង់ចាម​កំពង់​ចិត្ត​» ធ្វើ​ឲ្យ​មហាជន​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ ៕ ដោយ​៖ ឧ​ត្ត​ម​

  

spot_img
×