Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្បូង Jade ដ៏​ធំ​ហើយ​មាន​ទម្ងន់ ៥.៦៥៥ កា​រ៉ា​ត ទើប​ត្រូវបាន​កម្មករ​រ៉ែ Zambia រកឃើញ​

spot_img

​ត្បូង Jade ដ៏​ធំ​សម្បើម ទើប​ត្រូវបាន​គេ​រកឃើញ​នៅ​អណ្តូងរ៉ែ ត្បូង​មាន​តម្លៃ នា​ប្រទេស Zambia នៅ​អំឡុង​ដើមខែ​តុលា ។​

​តាម Foxnews ភុ​កុព្ព​វិ​ទូ Debapriya Rakshit និង Richard Kapetar បាន​រកឃើញ​ត្បូង Jade (​ត្បូង​យស់​) ៥.៦៥៥ កា​រ៉ាត់ នៅ Zambia កាលពី​ថ្ងៃ​ទី ២ ខែតុលា ។ វា​កកើត​តាំង​ពី​រាប់លាន​ឆ្នាំមុន​ម្លេះ ។​

​ក្រុមហ៊ុន Gemfiells ដែល​ជា​ម្ចាស់​អណ្តូងរ៉ែ​ត្បូង​នេះ ឲ្យដឹងថា ត្បូង Jade 5655 carat នេះ​មាន​កម្រិត​ថ្លា​ល្អ និង​ពណ៌​បៃតង​លឿង​ស្មើ​សាច់ ។​

​គេ​ដាក់​ឈ្មោះ​វា​ថា “Inkalamu” – សត្វ​តោ ភាសា Bemba ។​

​ត្បូង Jade 5655 carat

​គេ​នៅ​ពុំ​ទាន់​ដឹង​ថា ត្បូង ១​ដុំ ដ៏​ធំ​នេះ អាច​កែច្នៃ​បាន​ត្បូង​ប៉ុន្មាន​គ្រាប់​នោះ​ទេ តែ​ជា​បឋម​វា​ជា​ត្បូង​ប្រវត្តិសាស្ត្រ​ពិសេស​មួយ ។​

​ផលិតផល​កែច្នៃ​ពី Inkamula និង​ត្រូវបាន​ដាក់​លក់​នៅ​សិង្ហ​បុរី នា​ខែ​វិច្ឆិកា​នេះ ៕

​លី​សា​

spot_img
×