Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូបភាព​ពិត តែ​រឿងប្រឌិត​នាំ​ឲ្យ​មនុស្ស​… ជ្រួលច្របល់​

spot_img

​ប្រទេស​វៀតណាម​រង​ការ​ជ្រួលច្របល់ ព្រោះ​ទើប​ភ្ញាក់ផ្អើល​ពុំទាន់​បាត់​ពី​ករណី​ធ្លាក់​យន្តហោះ​ផ្ទួនៗ​គ្នា (​នៅ​ឥណ្ឌូណេស៊ី និង​នៅ​អង់គ្លេស​) ពុំ​ទាន់​បាត់​ផង​នោះ ស្រាប់តែ​លើ​បណ្តាញ​សង្គម នា​ប្រទេស​នេះ បាន​រាលដាល​នូវ​រូបភាព​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ស្ថិតនៅ​ក្បែរ​រថយន្ត​ជាច្រើន​គ្រឿង អម​ដោយ​សំណេរ​ថា ៖ “​ពេលនេះ​នៅ Noi Boi (​ព្រលាន​យន្តហោះ​រដ្ឋធានី Hanoi) បងប្អួន ខែ​នេះ​ហាក់ដូចជា​ស៊ី​យន្តហោះ​ដល់​ហើយ​” ។​

​រូបភាព​ខាងលើ​ត្រូវ​បាន​បង្ហោះ​វេលា​រសៀល​ថ្ងៃទី ៣១/១០ ។ ភ្លាមៗ​នោះ​វា​ត្រូវ​បាន​ចែករំលែក​ខ​មិន ភ្លូកទឹកភ្លូកដី​…​។​

​យ៉ាងណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​បំភ្លឺ​ទាន់ពេលវេលា​ថា ៖ “​តាម​ពិត​នៅ​យន្តហោះ​នេះ​កំពុងស្ថិត​នៅ​ក្នុង​តំបន់​ហ្វឹកហាត់ កង​កុម្ម៉ង់ដូ​ពិសេស​ប្រឆាំង​ភេរវកម្ម នៃ​វិទ្យាស្ថាន​ជាតិ​ប៉ូលិស​វៀតណាម ។​

​យន្តហោះ​នេះ​គឺជា​រូបភាព​ពិត​កំពុង​ស្ថិត​ក្នុង​វិទ្យាស្ថាន​ជាតិ​ប៉ូលិស ។​

​វា​ជា​ឧបករណ៍​សម្រាប់​សិក្សា​វិធី​រំដោះ​ចំណាប់ខ្មាំង​លើ​យន្តហោះ​

…​ហើយ​រូបភាព​នេះ​ក៏ “​ពិត​ដែរ​” គ្មាន Photoshop ទេ ។ មូលហេតុ​គឺ​នៅ​ព្រឹក​ថ្ងៃទី ៣១/១០ វិទ្យាស្ថាន​នេះ​បាន​រៀបចំ​ពិធី​បិទ​វគ្គ ហេតុ​នេះ​ក្រុម​អាណា​ព្យាបាល​បាន​មក​ចូលរួម​ស្វាគមន៍ ហើយ​ទទួល​កូនៗ​របស់​គេ​ទៅ​ផ្ទះ​វិញ ។​

​ដូច្នេះ​គួរ​ចាំ​ថា ពេលខ្លះ​រូប​ពិត តែ​រឿងប្រឌិត​ក៏​អាច​នាំឲ្យ​បាន​ការរំជើបរំជួ​ល​ផងដែរ ។​

​កុំ​ថា​ឡើយ​នៅ​មាន​រឿងប្រឌិត “​លាប​ពណ៌​” ទៀត​នោះ ។​

spot_img
×