Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​អង់គ្លេស​ម្នាក់​នេះ បន្ត​ធ្វើឲ្យ​គេ “​ស្លុត​ចិត្ត​” ព្រោះតែ​ប្រកាសថា នាង​ទើប​ត្រូវបាន​ព្រលឹង​ខ្មោច​សុំ​រៀបការ ក្រោយ​ស្គាល់គ្នា​បាន​… ៩​ខែ​មក​

spot_img

​ស្ត្រី​អង់គ្លេស​ម្នាក់ ដែល​មុននេះ​ធ្លាប់បាន​ប្រកាស​ថា​ធ្លាប់​បាន​ដេក​ជាមួយ “​ព្រលឹង​ខ្មោច​” ១៥​នាក់​នោះ ទើប​ប្រកាសថា នាង​បាន​ទទួល​យក​ពាក្យ​សុំ​រៀបការ​ជាមួយ​ព្រលឹង​ខ្មោច​ម្នាក់​ក្នុងចំណោម​នោះ​ចំ​ថ្ងៃ Halloween តែម្តង ។​

…​នាង​ឈ្មោះ Amethyst Realm អាយុ ៣០​ឆ្នាំ រស់នៅ​ទីក្រុង Bristol ភាគ​និរតី ប្រទេស​អង់គ្លេស ធ្លាប់​បាន​ល្បីល្បាញ​ពេលមុន​នេះ​ខណៈ​នាង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​អង់គ្លេស ” ITV This Morning” ហើយ​សារភាពថា នាង​បាន​ក្បត់​ស្វាមី​ពុំ​ទាន់​រៀបការ ដោយ​សហាយស្មន់​ជាមួយ​បណ្តា “​ព្រលឹង​ខ្មោច​” ។​

Amethyt Realm ចែករំលែក​ថា នាង​ទើបបាន​ទទួល​ពាក្យសុំ​រៀបការ​ពី​ព្រលឹង​ខ្មោច ។​

​ឥឡូវ​នាង​បាន​បង្ក​ការ ភ្ញាក់ផ្អើល​ខ្លាំង​ជាង​មុន បន្ទាប់ឲ្យ​ដឹង​ថា “​ព្រលឹង​” ម្នាក់​សុំ​នាង​រៀបការ ក្រោយ​ពី​ទាក់ទង​គ្នា​បាន ៩​ខែ ហើយ Realm ថែមទាំង​បាន​លឺ​សំឡេង​របស់ “​ព្រលឹង​ខ្មោច​” នោះ​ទៀត​ផង ។​

​ស្ត្រី​វ័យ ៣០​ឆ្នាំនេះ ឲ្យដឹងថា ៖ “​ពិតណាស់ ការ​លត់​ជង្គង់​សុំ​រៀបការ គឺ​មិន​អាច​ទេ ព្រោះ “​ព្រលឹង​ខ្មោច​” នោះ​គ្មាន​ជង្គង់ ។ តែ​វា​ជា​លើកដំបូង​ដែល​ខ្ញុំ​លឺស្នូរ​សំឡេង​របស់​គាត់ ។ វា​ជា​សំឡេង​គួរ​ឲ្យ​ស្រឡាញ់​កក់ក្តៅ​ទាក់ទាញ និង​…​មាន​ពិតៗ​” ។​

​នាង​បន្ត​ថា ខ្លួន​បាន​យល់ព្រម ហើយ​មាន​គម្រោង​នឹង​រៀបចំ​មង្គលការ​មួយ​នៅ​តំបន់​ជនបទ ។​

​នារី​វ័យ ៣០​ឆ្នាំនេះ និយាយថា នាង​មាន​អារម្មណ៍ “​ពេញចិត្ត​” ពេល​កៀកកើយ ជាមួយ “​ប្រុស​ស្នេហ៍​អាថ៌កំបាំង​” ។​

Mirror បាន​ផ្សាយ​លំអិត អំពី កូន​កម្លោះ​ពិសេស​ត្រៀម​រៀបការ​នឹងនាង Realm ។ នាង Realm បាន​រ៉ាយរ៉ាប់​ថា ពួក​គេ​ស្គាល់​គ្នា​នៅ​អូស្ត្រាលី ។ ក្រោយមក​ព្រលឹង​នេះ បាន​មក​តាម​នាង​មក​អង់គ្លេស ។ នារី​រូបនេះ នៅ​បាន​ប្រាប់ថា ពួកគេ​បាន​រួមភេទ​ជាមួយគ្នា ក្នុង​បន្ទប់​ទឹក​លើ​យន្តហោះ​ពេល​វិល​មក​អង់គ្លេស​ទៀតផង ។​

Realm នៅ​អះអាងថា ការ​រួមភេទ​ជាមួយ “​ព្រលឹង​ឈ្មោះ​” ធ្វើឲ្យ​នាង​ស្រណុ​ក​ដល់​កំពូល​ជាង​ពេល​ធ្វើ​បែប​នេះ ជាមួយ​មនុស្ស ។ នាង​ថែម​ទាំង​បញ្ជាក់ថា នាង​នៅ​ទទួល​អារម្មណ៍​ដឹង​ពី​ទម្ងន់ និង​ឋាម​ពល​ចេញពី “​ព្រលឹង​ខ្មោច​” ពេល​រួម​សង្វាស​ទៀតផង ។​

​ប៉ុន្តែ​ស្ត្រី​អង់គ្លេស​រូបនេះ ឲ្យដឹង​បន្ថែម​ថា នាង​ធ្លាប់​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​គ្រា “​ព្រលឹង​ខ្មោច​” អាច​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​រូបរាង​របស់​ខ្លួន ប៉ុន្តែ​ចំពោះ​នាង​វិញ​គឺ​មិន​អាច​ដាច់ខាត​! ។ ហើយ​ជាក់ស្តែង​គឺ​ស្វាមី​មិនទាន់​រៀបការ​របស់​នាង​បាន​ឃើញ​នាង​កំពុង​រួមភេទ​ជាមួយ “​ព្រលឹង​ខ្មោច​” ។ នាង​ពោល “​ពេលនោះ ស្វាមី​មិនទាន់​រៀបការ​របស់​នាង បាន​ប្រាប់​នាង​ថា គាត់​បាន​ឃើញ​រូបរាង​បុរស​ម្នាក់ ហោះ​ឆ្លង​បង្អួច សម្រុកចូល​ក្នុង​បន្ទប់​” ។ ក្រោយ​កើត​មាន​រឿងរ៉ាវ​នេះ ពួកគេ​ក៏​លែងលះ​គ្នា​ទៅ ។ ចំណែក​ព្រលឹង​ខ្មោច​សុំ​នាង​រៀបការ​នោះ​គឺជា​ព្រលឹង​ខ្មោច​ដែល​បាន​ឲ្យ​ស្វាមី​មិនទាន់​រៀបការ​របស់​នាង​បានឃើញ​ដូច​រៀបរាប់​ខាងលើ​នេះ​ឯង ។​

​ចំណែក​គ្រួសារ និង​មិត្តភក្តិ​របស់​នាង Realm គេ​ពុំ​ខ្វាយខ្វល់​នឹង​ចំណងទាក់ទង​នេះ​ទេ ។ សំខាន់​ពួកគេ​នឹង​រីករាយ ប្រសិន Realm មាន​ស្នេហ៍​ពិតប្រាកដ​នោះ ៕ ចន្ទ្រា​

spot_img
×