Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ប្រព័ន្ធ​កង់​យន្តហោះ Boeing 737 MAX 8 របស់​ឥណ្ឌូណេស៊ី​ដែល​ជួប​គ្រោះថ្នាក់​

spot_img

​មន្ត្រី​ឥណ្ឌូណេស៊ី​បានឱ្យដឹង​នៅ​ថ្ងៃទី​១​វិច្ឆិកា​ថា ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​ផ្នែក​កង់​យន្តហោះ Boeing 737 MAX 8 មាន​លេខ​សម្គាល់ JT610 ដែល​ជួប​គ្រោះថ្នាក់​ធ្លាក់ចុះ​សមុទ្រ​នៅ​ថ្ងៃទី​២៩​តុលា បណ្តាលឱ្យ​មនុស្ស​១៨៩​នាក់​ស្លាប់​។​

អ្នក​មុជទឹក​នៃ​កង​កម្លាំងយោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​កំពុង​បញ្ជូន​ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​ប៉ែក​ខាងជើង Karawang ឡើងមក​លើគោក​

​​នៅ​ថ្ងៃទី​២​ខែ​វិ​ចិ្ឆ​កា មុន​នោះ​បន្តិច​នៅ​ថ្ងៃ​ដដែល ឥណ្ឌូណេស៊ី​ក៏បាន​ប្រកាស​ពី​ការរកឃើញ​ប្រអប់​ខ្មៅ​ដែល​ផ្ទុក​ទិន្នន័យ​របស់​យន្តហោះ​នេះ​នៅ​បាតសមុទ្រ ហើយ​ប្រគល់ជូន​ដល់​គណៈកម្មការ​សុវត្ថិភាព​ឥណ្ឌូណេស៊ី (KNKT) ។​

​មេដឹកនាំ KNKT ឱ្យដឹងថា គេ​ត្រូវការ​ពេល​៣​សប្តាហ៍​ដើម្បី​ទាញយក​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​នេះ ហើយ​ដំណើរ​ការវិភាគ​ទិន្នន័យ​ប្រអប់​ខ្មៅ​នេះ​ត្រូវ​ប្រើពេល​ដល់​ទៅ​៦​ខែ​ឯណោះ​។​ការរកឃើញ​ប្រអប់​ខ្មៅ​ផ្តល់​មក​នូវ​ក្តី សង្ឃឹម​បញ្ជា​ក់នូវ​មូលហេតុ​នាំឱ្យមាន​មហា​សោកនាដកម្ម​នេះ​៕​សូ​យ​ន​

spot_img
×