Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ចិន​ទាមទារ​យក​សាកសព​អប់​របស់​ព្រះសង្ឃ​បង្កប់​ក្នុង​បដិមា មាន​អាយុកាល ១០០០​ឆ្នាំ​

spot_img

​ពលរដ្ឋ​ចិន​ទើប​ប្រាប់​ទៅ​តុលាការ​ហូ​ឡង់ អំពី​សារសំខាន់​នៃ​បដិមា​ដែលមាន​សព​អប់​ព្រះសង្ឃ​បង្កប់​នៅក្នុង​នោះ​។​

សព​អប់​របស់​ព្រះសង្ឃ​មាន​អាយុកាល ១០០០​ឆ្នាំ ត្រូវបាន​បង្កប់​នៅក្នុង​បដិមា​

​តាម​កាសែត Guardian ប្រជាជន​មួយក្រុម​បាន​ទៅកាន់​ហូ​ឡង់ ដើម្បី​ចូលរួម​សវន​ការ​មួយ​ស្នើ​សុំឱ្យ​ប្រគល់​សាកសព​អប់ របស់​ព្រះសង្ឃ​បង្កប់​ក្នុង​បដិមា​មាន​អាយុកាល ១០០០​ឆ្នាំ​។​

​តាម​ពលរដ្ឋ​ទាំងនោះ បដិមា​ផ្ទុក​សាកសព​របស់​ព្រះសង្ឃ​ចិន​កាលពី ១០០០​ឆ្នាំ​មុននេះ​ស្ថិតក្នុង​រជ្ជកាល​តុង ។​

​បដិមា​នេះ​បាន​ត្រូវ​បាត់​២​ទសវត្ស​មកហើយ ហើយ​នៅ​ឆ្នាំ​២០១៥​កន្លងមក ស្រាប់តែ​គេ​បាន​ប្រទះឃើញ​វា​នៅ​ពិព័រណ៍ សាកសព​អប់​ពិភពលោក ក្នុង​សារមន្ទីរ​ប្រ​វ​តិ្ត​សាស្ត្រ​ធម្មជាតិ​នៅ Budapest, Hungary ។

​ពួកគេ​ចោទប្រកាន់ថា បដិមា​ដែល​លោក van Overeem បាន​ទិញ​នោះ គឺជា​បដិមា​ដែល​ត្រូវបាន​លួច​បាត់​របស់​ពួកគេ​។ ប៉ុន្តែ​ក្នុង​អង្គ​សវនាការ លោក​van Overeem និយាយថា បច្ចុប្បន្ន​វា​មិន​នៅក្នុង​ដៃ​របស់លោក​ទេ ព្រោះ​លោក​បាន​ប្តូរ​វា ជាមួយ​អ្នកស្រាវជ្រាវ​វត្ថុ​បុរាណ​ចិន​កាលពី​ឆ្នាំ​២០១៥ ហើយ​ខ្ញុំ​គិតថា​វា​នឹង​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​

​តាម​នោះ តុលាការ​ហូ​ឡង់​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី​១២ ខែធ្នូ​ខាងមុខ​៕​លី​សា​


spot_img
×