Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មាន​ភាពមិនប្រាកដប្រជា​ដល់​សេដ្ឋកិច្ច​ចិន

spot_img

នៅក្នុង​ជំនួប​ជាមួយ​សហគ្រិន​ក្នុងស្រុក នា​ថ្ងៃទី​១ ខែវិច្ឆិកា លោក​ប្រធានាធិបតី​ចិន បាន​សន្យាថា នឹង​គាំទ្រ​ក្រុមហ៊ុន​ឯកជន តាមរយៈ​ការយកពន្ធ​ក្នុងតម្លៃ​ទាប និង​ការផ្តល់​មូលនិធិ​បន្ថែម​ពីរ​ដ្ឋ​។ ទោះជា​យ៉ាងណាក៏ដោយ លោក​Xi Jinping ក៏បាន​ក្រើនរំឭក​ផងដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នា​ខណៈ​នេះ កំពុងតែ​ជួបនឹង​ភាពរអាក់រអួល ដោយសារតែ​សហរដ្ឋអាមេរិក​ដំឡើង​ពន្ធគយ​លើ​មុខទំនិញ​របស់​ចិន និង​ដោយសារ​វិបត្តិ​បំណុល​ក្នុងស្រុក​កើនឡើង​។​

ប្រធាន​រដ្ឋ Xi Jinping

​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ជាទូទៅ​របស់​ប្រទេស​ចិន នៅមាន​ស្ថិរភាព​យ៉ាងណាក្តី ក៏​ការរក្សា​លំនឹង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន កំពុងស្ថិត​នៅក្នុង​ភាពមិនប្រាកដប្រជា ហើយ​ភាពមិនប្រាកដប្រជា​នេះ​បាន​កើនឡើង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន ដែល​កំពុង​រកស៊ី​នៅ​ចិន​កំពុង​ប្រឈមមុខ​នឹង​បញ្ហាលំបាក​។ នេះ​បើតាម​សម្តី​របស់លោក​Xi Jinping ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​

​មួយវិញទៀត ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក មេដឹកនាំ​ចិន​ក៏បាន​ស្នើ​សុំឱ្យ​ចៅហ្វាយខេត្ត​ចិន បង្កើន​នូវ​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន ដើម្បី​ទុក​ជួយឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​ដែល​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​។ ទន្ទឹមគ្នានេះ លោក Xi ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចិន ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព ដើម្បី​ជួយ​ដល់​សហគ្រិន​ទាំងឡាយ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុងស្រុក​ចិន​។​

​ស្របគ្នា​នេះដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​សេដ្ឋកិច្ចជាតិ​នេះ ប្រមុខ​ដឹកនាំ​ចិន​គឺ​លោក Xi Jinping ក៏​គ្រោង​ជួបចរចា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Donald trump នា​ចុងខែ​វិច្ឆិកា​ខាងមុខនេះ នៅឯ​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ដែល​នឹង​ប្រារ​ព្ឋ​ធ្វើ​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​គួររំលឹកថា ដោយសារ​ឱនភាព​ជញ្ជីង​ពា​ណិ​កម្ម​ក្នុងការ​ដោះដូរ​ទំនិញ​និង​សេវាកម្ម​រវាង​គ្នា ប្រកាស​កាលពី​ថ្ងៃទី​២០ តុលា កន្លងទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បានដាក់​ពន្ធ​ចំនួន​១០​ភាគរយ ទៅលើ​ការ​នាំចូល របស់​ចិន​មកកាន់​អាមេរិក​ក្នុងតម្លៃ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ នយោបាយ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង ត្រូវ​ជួប​ឧបសគ្គ​ក្នុងការ​រក្សា​កម្រិត​កំណើន​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​៕​សូ​យ​ន​

,​

spot_img
×