Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាម​ពា​ណិជ្ជកម្ម អាមេរិក​-​ចិន បង្ហាញ​សញ្ញា​ថា​មានការ​ស្រុះស្រួល​?

spot_img

នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ប្រធានាធិបតី​អាមេរិក​Donald Trump បានឱ្យដឹងថា លោក​មានការ​សន្ទនា​«​យ៉ាង​ល្អ​»​តាម​ទូរស័ព្ទ​ជាមួយ​ប្រធាន​រដ្ឋ​ចិន Xi Jinping ទាក់ទង​ដល់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ​។​

​អាមេរិក​-​ចិន កំពុងស្ថិត​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ពិបាក​ដោះស្រាយ​

លោក Donald Trump បាន​សរសេរ​លើ Twitter ថា ទើប​មានការ​ប្តូរ​យោបល់​អូសបន្លាយ ហើយ​ល្អ​ណាស់​ជាមួយ​ប្រធាន​រដ្ឋ Xi ។​យើងខ្ញុំ​បាន​និយាយ​ដល់​ប្រធានបទ​ច្រើន តែ​ពាណិជ្ជកម្ម​គឺជា​បញ្ហា​ស្នូល​។​

​តាម​ម្ចាស់​សេត​វិមាន នោះ​ការចរចា​អំពី​ពាណិជ្ជកម្ម​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ហើយ​បណ្តា​ជំនួប​«​ត្រូវបាន​រៀបចំ​ផែនការ​» នា​សន្និសីទ​កំពូល G20 នៅ​Buenos Aires (Argentina) អំឡុង​ចុងខែ​នេះ​។​

​ស្របពេល​ជាមួយគ្នា​នោះ នៅថ្ងៃនេះ​ដែរ ក្នុង​សន្និសីទ​នា​ក្រុង​ប៉េកាំង លោក Xi Jinping បាន​ថ្លែង​ទៅកាន់​សហគមន៍​អ្នកជំនួញ​ចិន​ដោយ​ទទួលស្គាល់ថា​ខឿនសេដ្ឋកិច្ច​មាន​សញ្ញា​អស្ថិរភាព​។​

​កាលពី​ថ្ងៃទី​៣១​តុលា ការិយាល័យ​នយោបាយ​នៃ​បក្សកុម្មុយនិស្ត​ចិន​ឯកភាព​ថា សម្ពាធ​កំពុង​កើនឡើង «​អំពី​សេដ្ឋកិច្ច​» ទន្ទឹមនឹង​ការប្រែប្រួល​យ៉ាង​ជ្រាលជ្រៅ​ជាច្រើន​ក្នុង​បរិស្ថាន​ខាងក្រៅ ។​

​នៅ​ថ្ងៃ​៣១​តុលា ប្រមុខ​ការទូត​អាមេរិក Mike Pompeo ប្រកាសថា អាមេរិក​កំពុង​ខំប្រឹងប្រែង​លើ​វិស័យ​ជាច្រើន​ដើម្បី «​បញ្ចុះបញ្ចូល​ចិន​»​ឱ្យមាន​ទង្វើ​ជា​ប្រទេស​ធម្មតា​ដូច​គេឯង​លើ​វិស័យ​ពាណិជ្ជកម្ម ហើយ​គោរព​ច្បាប់​អន្តរជាតិ​៕លី​សា​

spot_img
×