Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ដឹកនាំ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ សមាគម AIMF និង​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉ារីស​

spot_img

​ភ្នំពេញ ​៖ ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​អញ្ជើញ​ចាក​ចេញពី​រាជធានី ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១​វិច្ឆិកា ក្នុង​ដំណើរ​ឆ្ពោះទៅ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​​ក្រុង​ប៉ារីស ប្រទេស​បារាំង និង​ចូលរួម​មហាសន្និបាត លើក​ទី​៣៨ របស់​សមាគម អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​(AIMF)​នៅ​ទីក្រុង​លី​ល ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១០​វិច្ឆិកា ឆ្នាំ​២០១៨​។​

រាជធានី​ភ្នំពេញ​គឺជា​សមាជិក​របស់​សមា​គម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើ ប្រាស់​ភាសា​បារាំង​(AIMF)​ហើយ​លោក​ឃួង ស្រេង ក៏​នឹង​ក្លាយជា សមាជិក​អចិន្ត្រៃយ៍ របស់​សមាគម​ក្នុង​អាណត្តិ​ជា អភិបាល​រាជធានី​ភ្នំពេញ ដែល​ជា​ទីក្រុង​តែ​មួយគត់​នៅ អាស៊ី បាន​ក្លាយជា​សមជិក​អចិន្ត្រៃយ៍​របស់​AIMF​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨​របស់ AIMF ប្រតិភូ​រាជធានី​ភ្នំពេញ​នឹង ចែករំលែក​បទពិសោធ​ន៍ នៃ​ការ​ការអភិវឌ្ឍ​ន៏​ទីក្រុង ជាមួយនឹង​ទីក្រុង​២​ផ្សេងទៀត គឺ​ទីក្រុង គី​ហ្គាលី របស់​ប្រទេស​រា​វ៉ាន់ដា​,​និង​ទីក្រុង​ទុយ​និស្ត របស់​ប្រទេស​ទុយ​នេ​ស៊ី ដែល​ទីក្រុង​ទាំង​៣ សុទ្ធតែ​បាន​ឆ្លងកាត់ និង​រង​នូវ​អំពើ​ឃោ​ឃៅ កាប់សម្លាប់​យ៉ាង​រង្គាល ពី​របប​នយោបាយ​ប្រល័យ​ពូជ សាស​ន៏​ដូចគ្នា​។​ចំពោះ​ប្រធានបទ​ដែល​ត្រូវ​លើក យកមក​ដាក់​ក្នុង​កិច្ចប្រជុំ​លើក ទី​៣៨​របស់​AIMF​ឆ្នាំនេះ គឺ​៖​កីឡា និង​ការអភិវឌ្ឍ លើ​ដែនដី នៃ​សមាគម​អន្តរជាតិ នៃ​អភិ​បាលក្រុង ប្រើប្រាស់​ភាសា​បារាំង​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​របស់​AIMF លោក ឃួ​ង ស្រេង និង​ប្រតិភូ​រួម​ដំណើរ​នឹង ជួប​សំណេះសំណាល ជាមួយ​លោកស្រី​
​អាន អ៊ី​ដាល់​ហ្គោ​(Anne HIDALGO)​អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​AIMF​។ នៅ​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​បារាំង លោក​អភិ​បាល​រាជធានី​ភ្នំពេញ នឹង​ពិភាក្សា​ការងារ ជាមួយ​មន្ត្រី​ក្រសួងការបរទេស​បារាំង រួម​ទាំង​ធ្វើ​ទស្សនកិច្ច​នៅ មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍ ទីក្រុង​ប៉ារីស និង​ទស្សនា​សួន​បណ្តុះ​កូនឈើ សម្រាប់​ដាំ​ក្នុង​ទីក្រុង​ផងដែរ​៕ ​ដោយ​ ៖​ កូឡាប​

  

spot_img
×