Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​…​បាញ់​ម្ចាស់ រងរបួស​ធ្ងន់​នៅ​អាមេរិក​

spot_img

​តាម​កាសែត The New York Post ចេញផ្សាយ​ថ្ងៃទី​១ ខែវិច្ឆិកា ឱ្យដឹងថា លោក​Sonny Gilligan ទើបត្រូវ​ឆ្កែ​របស់ខ្លួន​បាញ់​ឱ្យ​រងរបួស​ធ្ងន់ គ្រា​ដែល​ពួកគេ​កំពុងធ្វើដំណើរ​នៅ​មណ្ឌល Doña Ana រដ្ឋ New Mexico, អាមេរិក​។​

Gilligan និង​ជនដៃដល់​

​ហេតុការណ៍​បានកើត​ឡើង​គ្រា​ដែល​ព្រានប្រមាញ់​វ័យ​៧១​ឆ្នាំនេះ បាន​បើកបរ​រថយន្ត​ទៅ​ប្រមាញ់​ទន្សាយ​ព្រៃ ដោយ​នាំ​យកតាម​ឆ្កែ​៣​ក្បាល Charlie, Scooter និង Cowboy កាលពី​ថ្ងៃទី​២៥ ខែតុលា ។​

​លោក​ប្រាប់ថា​៖ Charlie ប្រហែលជា​បាន​យក​ជើង​ដាក់​លើ​កៃ រួច​ក៏​រអិល ធ្វើឱ្យ​គ្រាប់​ចេញពី​កាណុង​ទម្លុះ​កៅអី​ចំ​ខ្នង​របស់លោក ធ្វើឱ្យ​បាក់ឆ្អឹង​ជំនីរ​និង​ឆ្អឹងស្លាបប្រចៀវ​។​

​លោក​បន្ត​រំលឹកថា​៖​សំណាងល្អ​ណាស់​ដែល​ខ្ញុំ​នៅ​អាច​ទូរស័ព្ទ​សុំ​ការសង្គ្រោះ​ពី​ប៉ូលិស បើសិនជា​យឺត​១០​នាទី​នោះ​ខ្ញុំ​ប្រាក​ជា​ស្លាប់​ព្រោះ​បាត់បង់​ឈាម​ច្រើន​។​ខ្ញុំ​បាន​សន្លប់​ពេល​គេ​នាំទៅដល់​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​សុខភាព​លោក​បាន​ប្រសើរ​ឡើងវិញ​ហើយ​៕​សូ​យ​ន​

spot_img
×