Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិស័យ​កសិកម្ម​កម្ពុជា មាន​សក្តានុពល​យ៉ាង​ធំធេង ប្រសិនបើ​យើង​ធ្វើ​ការអភិវឌ្ឍ ឬ​នវានុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ តាម​បច្ចេកទេស​

spot_img

​ភ្នំពេញ ​៖ នាយក​ទទួលបន្ទុក​ការងារ​វាយតម្លៃ​នៃ​អង្គការ FAO ប្រចាំ​ទីក្រុង​រ៉ូម បានបញ្ជាក់​ថា វិស័យ​កសិកម្ម​កម្ពុជា មាន​សក្តានុពល​យ៉ាង​ធំធេង ប្រសិនបើ​យើង​ធ្វើ​ការអភិវឌ្ឍ ឬ​នវានុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ តាម​បច្ចេកទេស រួមផ្សំ​នឹង​កំណែលម្អ​លើ​ចំណុច​ខ្វះខាត​មួយចំនួនទៀត ហើយ​លោក​សង្ឃឹម​និង​ជឿជាក់​ថា កសិផល​កម្ពុជា នឹង​មាន​ដាក់តាំង​លក់ នៅលើ​ទីផ្សារ​អន្តរជាតិ យ៉ាងច្រើន នាពេល​អនាគត​យ៉ាងខ្លី​។

​នៅ​រសៀល​ថ្ងៃ​ទី​១​វិច្ឆិកា នៅ​ទីស្តីការ ក្រសួង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អនុញ្ញាឲ្យ​លោក Masahiro Igarashi នាយក​ទទួលបន្ទុក​ការងារ​វាយតម្លៃ​នៃ​អង្គការ FAO ប្រចាំ​ទីក្រុង​រ៉ូម និង​សហការី​ចូលជួប​សម្តែង​ការគួរសម រាយការណ៍​អំពី​លទ្ធផល​ដែល​ទទួលបាន​ពី​សិក្ខាសាលា និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន ទាក់ទង​នឹង​គម្រោង​របស់​អង្គការ FAO ដែល​បាននិងកំពុង​អនុវត្ត និង​គម្រោង​ផ្សេងៗ​ទៀត​ដែល​អង្គការ​នេះ គ្រោង​នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​នា​ពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ FAO ដែល​បាន​បំពេញ​តួនាទី​ជា​តូ​អង្គ​យ៉ាងសំខាន់​ក្នុង​ការជួយ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា និង​បច្ចេកទេស​លើ​គម្រោង​នានា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម តាំងពី​ឆ្នាំ​១៩៧៩ រហូតមក​ទល់​បច្ចុប្បន្ន​។ តាមរយៈ​លោក Masahiro Igarashi លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា អង្គកា FAO នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ជាពិសេស​ផ្តោតទៅលើ​វិស័យ​កសិកម្ម​ដើម្បី​ធ្វើ​ទំនើបកម្ម និង​នវានុវត្តន៍​ឲ្យបាន​ល្អ​ប្រសើរ​គ្រប់​អនុវិស័យ ជា​បន្តបន្ទាប់ ព្រោះថា​វិស័យ​នេះ​គឺជា​ចលករ​ដ៏​សំខាន់​មួយ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុ វិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ គឺ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​

​នា​ឱកាស​នេះ លោក Masahiro Igarashi បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ លោក​បាន​ថ្លែងថា អង្គការ FAO នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការលើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម ពាណិជ្ជូប​នីយកម្ម​កសិកម្ម ការលើកកម្ពស់​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ដែល​ជា​មូលដ្ឋានគ្រឹះ សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប ដោយ​បរិយា​ប័ន្ន ការប្រែប្រួល​អាកាសធាតុ ការប្រកួតប្រជែង​ទីផ្សារ និង​ការកាត់បន្ថយ​ភាពក្រីក្រ ធានា​តុល្យភាព និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ តាមរយៈ​ការ​ធ្វើ​ការបែងចែក​ចំណូល ដែល​បានមកពី​កំណើន​សេដ្ឋកិច្ចជាតិ​។ ម្យ៉ាងវិញទៀត យើង​ត្រូវ​រួម​សហការ​គ្នា ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​កសិកម្ម ដែល​កំពុង​ក្លាយជា​កម្លាំងចលករ​មួយ​យ៉ាង​សំខាន់ ក្នុង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅក្នុង​សង្គម​ជនបទ​កម្ពុជា តាមរយៈ​ការ​ប្រែក្លាយ​ខ្លួន​ចេញពី “​កសិករ​” ទៅជា “​ក​សិ​-​ពាណិជ្ជករ​” ដើម្បី​ទទួលបាន​ប្រយោជន៍​យ៉ាង​សមរម្យ ពី​គោល​ន​យោ​បាល​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​គោលនយោបាយ​អភិវឌ្ឍរ​បស់​អង្គការ FAO ផងដែរ​។ លោក​បាន​សម្តែង​នូវ​សុច្ឆន្ទៈ​យ៉ាង​ប្រាកដថា វិស័យ​កសិកម្ម​កម្ពុជា មាន​សក្តានុពល​យ៉ាង​ធំធេង ប្រសិនបើ​យើង​ធ្វើ​ការអភិវឌ្ឍ ឬ​នវានុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ តាម​បច្ចេកទេស រួមផ្សំ​នឹង​កំណែលម្អ​លើ​ចំណុច​ខ្វះខាត​មួយចំនួនទៀត លោក​សង្ឃឹម​និង​ជឿជាក់​ថា​កសិផល​កម្ពុជា នឹង​មាន​ដាក់តាំង​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ យ៉ាងច្រើន នាពេល​អនាគត​យ៉ាងខ្លី​។ ម្យ៉ាងវិញទៀត យើង​គួរ​ជួយ​ជំរុញ​បន្ថែម លើ​ការងារ​បណ្តុះបណ្តាល​បច្ចេក​ទេស ដល់​កសិករ​នៅ​ជនបទ ធ្វើ​យ៉ាងនេះ គឺ​អាច​ជួយ​ជំរុញ​និង​លើកទឹកចិត្ត ឲ្យ​ពួកគាត់​ឲ្យ​ទទួលយក​បច្ចេកទេស​ថ្មីៗ ទៅ​អនុវត្តន៍ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម សមស្រប​តាម​កំណើន​សមាជិក​ក្នុង​គ្រួសារ ការប្រែប្រួល​អាកាសធាតុ កំណើនសេដ្ឋកិច្ច និង​ការប្រកួតប្រជែង​ទីផ្សារ ដោយ​ផ្អែក​ទៅលើ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អនាម័យ​ត្រឹមត្រូវ ជាពិសេស​គឺ​ជួយ​កាត់បន្ថយ​ការពឹងផ្អែង​ទាំងស្រុង ទៅលើ​ធនធាន​ធម្មជាតិ (​ផល អនុផល​ព្រៃឈើ សត្វ និង​មច្ចជាតិ​)​។​

​នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ដែល​ទទួលបាន​ពី​សិក្ខាសាលា ហើយ​នឹង​បន្ត​គាំទ្រ​លើ​ការអនុវត្ត គម្រោង​របស់​អង្គការ FAO ឲ្យសម្រេចបាន​ជោគជ័យ ដូច​ការរំពឹងទុក​។ តាមរយៈ លោក Masahiro Igarashi លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា អង្គការ​នេះ​នឹង​ធ្វើ​ការពិនិត្យ​ពិចារណា ផ្តល់​ថវិកា ដើម្បី​ជួយ​លើ​ផ្នែក​គុណភាព និង​សុវត្ថិភាព កសិផល​កម្ពុជា សមស្រប​តាម​ត្រូវការ​ទីផ្សារ​អន្តរជាតិ ដោយ​រួមសហការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×