Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម ប្រមូល​ទិញ​កៅស៊ូ​គ្រួសារ​កម្ពុជា និង​ម្រេច​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម ពិនិត្យ​ពិចារណា​គាំទ្រ​ប្រមូល​ទិញ ផលិតផល​ជ័រកៅស៊ូ និង​ម្រេច ជាពិសេស​ពី​កៅស៊ូ​គ្រួសារ​កម្ពុជា ហើយ​ជា​ការឆ្លើយតប​នោះ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម នឹង​អនុវត្ត​ប្រមូល​ទិញ​ជ័រកៅស៊ូ​គ្រួសារ​កម្ពុជា ក្នុង​តម្លៃ​សមស្រប ឲ្យអស់​លទ្ធភាព ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ បញ្ហា​ប្រឈម ដែល​កៅស៊ូ​គ្រួសារ​កម្ពុជា កំពុងតែជួបប្រទះ​។​

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក Truong Minh Trung នាយករង​នៃ​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម VRG និង​សហការី ចូល​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ស្តី​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​វិនិយោគ ដាំ​ដុះ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

ជា​កិច្ច​ចាប់ផ្តើម លោក Trung បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​។ ចំពោះ​គម្រោង​វិនិយោគ​របស់ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម នៅ​កម្ពុជា​វិញ គឺ​បច្ចុប្បន្ន​សម្ព័ន្ធ បានធ្វើការ​ដាំ​ដុះ​ដំណាំ​កៅស៊ូ​បាន​ជាង ១០​ម៉ឺន​ហិកតា ដោយ​ក្នុង​នោះ បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ជាង ២​ម៉ឺន​នាក់​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្វី​ដែល​គួរ​ជាទី​មោទនៈ​នោះ​គឺ ទីផ្សារ​អន្តរជាតិ បាន​ធ្វើ​ការកោត​សរសើ​រ និង​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​គុណភាព​នៃ​ជ័រកៅស៊ូ ដែល​បាន​ដាំ​ដុះ​នៅលើ​ទឹកដី​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព ក៏​ដូច​ជា​សមិទ្ធផល​នានា ដែល​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម សម្រេច​បាន​កន្លងមក​។ ទន្ទឹមនឹងនេះ ដោយ​សង្កេត​ឃើញ​ពី​បញ្ហា​ប្រឈម ដូចជា​ការធ្លាក់ចុះ​នៃ​តម្លៃ និង​ទីផ្សារ​នៃ​ផលិតផល​ជ័រកៅស៊ូ និង​ម្រេច​កម្ពុជា លោក​រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម ពិនិត្យ​ពិចារណា​គាំទ្រ​ប្រមូល​ទិញ ផលិតផល​ជ័រកៅស៊ូ និង​ម្រេច ជាពិសេស​ពី​កៅស៊ូ​គ្រួសារ​កម្ពុជា ក្នុង​តម្លៃ​សមស្រប​ដើម្បី​ធ្វើ​ការកែច្នៃ និង​នាំចេញ​។​

ជា​ការឆ្លើយតប​ទៅនឹង​សំណើរ​របស់​លោក​រដ្ឋមន្ត្រី លោក Trung បាន​បញ្ជាក់​ផង​ដែរ​ថា សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម នឹង​អនុវត្ត​ប្រមូល​ទិញ​ជ័រកៅស៊ូ​គ្រួសារ​កម្ពុជា ក្នុង​តម្លៃ​សមស្រប ឲ្យអស់​លទ្ធភាព ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ បញ្ហា​ប្រឈម ដែល​កៅស៊ូ​គ្រួសារ​កម្ពុជា កំពុងតែជួបប្រទះ ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កៅស៊ូ​កម្ពុជា ប្រកបដោយ​ចីរភាព​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

    

spot_img
×