Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បង្ហាញ​កាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា ដល់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូវែល​ហ្សេ​ឡង់​

spot_img

​ភ្នំពេញ​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​គោលនយោបាយ គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល (​ធុន​ស្រាល​) បច្ចេកវិទ្យា និង​សេវាកម្ម ដែល​វិនិយោគិន​នូវែល​ហ្សេ​ឡង់ អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន និង​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការវិនិយោគ​។ ក្នុងនោះ​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូវែល​ហ្សេ​ឡង់ បាន​សន្យា​នឹង​ជួយ​កៀរគរ​វិនិយោគិន​នូវែ​ហ្សេ​ឡ​ង់ ឱ្យ​មក​បណ្តាក់ទុន​កាន់តែច្រើន​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូវែល​ហ្សេ​ឡង់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ប្រជុំ​តា​ព្រហ្ម នៃ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​បើក​ទីផ្សារ​ថ្មីៗ ការកៀងគរ​វិនិយោគិន ដើម្បី​ពិពិធ​កម្មវិស័យ​ការងារ និង​ការដាក់ចេញ​គោលនយោបាយ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន ឯកអគ្គរដ្ឋទូត​នូវែល​ហ្សេ​ឡង់ អំពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​កម្ពុជា ចំនួន ៦​ចំណុច​គឺ​៖ មិន​រើសអើង​ជាតិ​សាសន៍ មិន​រឹបអូស​ទ្រព្យ មិន​ត្រូវការ​ដៃគូ​ក្នុងស្រុក មិន​កំណត់​តម្លៃ​ទំនិញ​និង​សេវាកម្ម មិន​កំហិត​រូបិយប័ណ្ណ​បរទេស និង​មិន​ត្រួតត្រា​ទុនវិនិយោគ ព្រមទាំង​សក្តានុពល​នៃ​វិស័យ​កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និង​ឧស្សាហកម្ម​កម្មន្តសាល​។​

“​កម្ពុជា​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​កសិផល​មិនទាន់​កែច្នៃ​ច្រើន​! យើង​ចង់បាន​វិនិយោគិន​នូវែល​ហ្សេ​ឡង់ មក​វិនិយោគ​លើ​វិស័យ​កម្មន្តសាល ដើម្បី​ផ្ទេរ​ជំនាញ និង​បច្ចេកវិទ្យា​ថ្មីៗ ព្រមទាំង​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​កសិផល ដើម្បី​ជំរុញ​ការ​នាំ​ចេញ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ជា​ការឆ្លើយតប លោក Tahamoana Aisea Cluny MacPherson បាន​កោតសរសើរ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ទាក់ទិន​កាលានុវត្តភាព​វិនិយោគ និង​សក្តានុពល​របស់​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​រូបនេះ បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បាន​សន្យា​ផ្សព្វ​ផ្សាយ​​ដំណឹង​នេះ ដល់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នូវែល​ហ្សេ​ឡង់ ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ជួយ​កៀរគរ​វិនិយោគិន​នូវែ​ហ្សេ​ឡ​ង់ ឱ្យ​មក​បណ្តាក់ទុន​កាន់តែច្រើន នាពេល​អនាគត​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×