Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅចិត្ត​​បង្កើតបាន​កូនស្រី មិនបាន​កូនប្រុស ឪពុក​ចិត្តខ្មៅ​ម្នាក់​លួច​យក​ចេញពី​មន្ទីរពេទ្យ​ទាំង​ក្រហម​រងាល ទៅ​ទម្លាក់​ពី​ច្រាំង​ថ្ម​ប៉ុនប៉ង​សម្លាប់ តែ​…(វីដេអូ)

spot_img

​បុរស​ជា​ឪពុក​ម្នាក់​រស់នៅ​ក្នុងប្រទេស​ចិន បាន​បង្ក​ឲ្យ​សា​ធាណៈ​ជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង បន្ទាប់ពី​បុរស​ចិត្ត​តិ​រ​ឆ្ឆាន​រូបនេះ បាន​ព្យាយាម​សម្លាប់​កូនស្រី​ទើប​កើត​របស់ខ្លួន ដោយ​បោះ​ទម្លាក់​ពី​ច្រាំង​ថ្ម​ដ៏​ខ្ពស់​មួយ ដោយសារតែ​ចង់បាន​កូនប្រុស​ជំនួស ។ ប៉ុន្តែ ជីវិត​នាង​ថ្លៃ បាន​នៅ​រស់រានមានជីវិត​ដ៏​អស្ចារ្យ ។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សុខភាព​មួយ​នៅ​ទីប្រជុំជន Magui បាន​រាយការណ៍​ទៅ​ប៉ូលីស​ថា ម្នាក់​ក្នុងចំណោម​ទារក​ទើប​កើតជា​ច្រើន​នាក់ ដែល​ស្ថិតក្រោម​ការថែទាំ​របស់​ខ្លួន បាន​បាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ។​

​ឪពុក​ទារិកា​ឈ្មោះ Li ដែល​ត្រូវបាន​គេ​កត់សម្គាល់​ជាមួយ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ បាន​បញ្ចេញ​នូវ​អ្វីដែល​រូបគាត់​បានធ្វើ​ឡើង បន្ទាប់ពី​បុរស​រូបនេះ​ត្រូវ​ចោទសួរ​ដោយ​ប៉ូលីស ។​

Li បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា គាត់​បានដាក់​កូនស្រី​ទើប​កើត​ចូលក្នុង​ថង់​មួយ និង​ព្យាយាម​លួច​នាំយក​នាង​ចាក​ចេញពី​មន្ទីរពេទ្យ នៅវេលា​ម៉ោង​ប្រហែល ១ រំលង​អា​ធ្រា​ត្រ ។​

Li បាន​សារភាពថា រូបគេ​បាន​នាំយក​កូនស្រី ទៅខាង​ក្រៅ​ក្រុង ហើយ​បោះ​ទម្លាក់ចោល​នៅឯ​ច្រាំង​ថ្ម​ដាច់ស្រយាល​មួយ​, នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Shanghaiist ។ អាជ្ញាធរ​បន្ទាប់មក បាន​ឲ្យ Li នាំ​ពួកគេ​ទៅកាន់​តំបន់​នោះ ទីកន្លែង​ដែល​រូបគេ​បាន​ប្រព្រឹត្ត​ទោសកំហុស ។​

​នៅវេលា​ម៉ោង​ប្រហែល ១១ ថ្ងៃ ក្រុមមន្ត្រី អមដំណើរ​ជាមួយ​អ្នកស្ម័គ្រចិត្ត​ក្នុង​តំបន់ បានចាប់ផ្តើម​ស្វែងរក​ទារិកា​រងគ្រោះ នៅក្នុង​ជ្រលង​ភ្នំ និង​វា​រហោស្ថាន​នៅ​ពី​ខាងក្រោម​ច្រាំង​ថ្ម​ដ៏​ខ្ពស់​នោះ ។​

​ក្នុង​រយៈពេល​២​ម៉ោង ក្នុងការ​ស្វែងរក ក្រុម​សង្គ្រោះ​បានលឺ​សម្លេង​ស្រែកយំ​របស់​ទារក ដែល​នាំ​ឲ្យ​ពួកគេ​បាន​ទៅដល់​ទីកន្លែង​នាង​ដែល​កំពុង​ស្ថិតនៅ​ខាងក្រោយ​គុម្ពោត​ព្រៃ​ក្រាស​មួយ ។​

​ឥឡូវនេះ ទារិកា​រងគ្រោះ ត្រូវបាន​គេ​រាយការណ៍​ថា កំពុងមាន​សុវត្ថិភាព ដោយ​ស្ថិតក្រោម​ការថែទាំ​ពី​ម្តាយ​របស់​នាង ។​

Li ដែល​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន បាន​ពន្យល់ថា គាត់​សង្ឃឹមថានឹង​ចិញ្ចឹម​កូនប្រុស​ម្នាក់ទៀត ព្រោះ​គាត់​មានកូន​ស្រី​២​នាក់ និង​កូនប្រុស​ម្នាក់​រួចហើយ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Nextshark)

spot_img
×