Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ ២១៦​នាក់​ទៀត ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

spot_img

​ភ្នំពេញ ​៖ កម្ពុជា​បាន​បញ្ជូន​កងវិស្វកម្ម​លេខ​៥៩៤ ចំនួន​២១៦​នាក់​ទៀត ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ស្លាក​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២ ខែវិចិ្ឆកា ឆ្នាំ​២០១៨​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស បាន​ថ្លែងថា ក្រៅ​ពី​រៀបចំ​ពិធី​ជូន​ដំណើរ​ដល់​កង​វិស្វកម្ម​លេខ​៥៩៤ កម្ពុជា​ក៏​រៀបចំ​កម្មវិធី​មាតុភូមិនិវត្តន៍ នៃ​កង​វិស្វកម្ម​លេខ​៩៥៤ ចំនួន​២១៦​នាក់ ពីសា​ធាណ​រដ្ឋ​អាហ្វ្រិក​កណ្តាល និង​កងរាជអាវុធហត្ថ លេខ​៦១៨​ចំនួន​៧៣​នាក់​ពី​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត​បានបញ្ជាក់​ថា កងវិស្វកម្ម លេខ​៥៩៤ គឺជា​កងវិស្វកម្ម លើក​ទី​៥​ហើយ ដែល​ត្រូវ​បញ្ជូន ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​កង​នេះ នឹង​ត្រូវ​ទៅ​ប្តូរ​វេន​ជំនួស​កងវិស្វកម្ម​លេខ​៩៥៤ ដែល​បាន​សម្រេច​ភារកិច្ច​ដោយ​ជោគជ័យ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព អាណត្តិ​១​ឆ្នាំ​របស់​ខ្លួន នៅ​សា​ធាណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

    

spot_img
×