Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ករណី​បន្លំ​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ឬ​ការបញ្ជាក់​ប័ណ្ណបើកបរ​អន្តរជាតិ ច្រើន​ករណី​នៅ​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ថ្មីៗ​នេះ មាន​ករណី​បន្លំ​ជាច្រើន ទៅលើ​ការចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ឬ​ការបញ្ជាក់​ប័ណ្ណបើកបរ​អន្តរជាតិ ដើម្បី​អាច​ប្រើប្រាស់ ឬ​អាច​បើកបរ​រថយន្ត​បាន​នៅ​ប្រទេស​កម្ពុជា​។​

ត្រង់​ចំណុច​នេះ នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនសូម​ជម្រាប​​​​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ជា​ពិសេស​មន្ត្រី​ទទួលបន្ទុក សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ជ្រាប ដូចខាងក្រោម ៖

១- កម្ពុជា​ទទួលស្គាល់​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី​ប័ណ្ណបើកបរ​អន្តរជាតិ​ឆ្នាំ​១៩៤៩(​សុពលភាព​ប័ណ្ណបើកបរ​អន្តរជាតិ​មាន​រយៈពេល​១​ឆ្នាំ​។ ហើយ​សាមីខ្លួន ត្រូវ​យក​ប័ណ្ណបើកបរ​ជាតិ និង​ប័ណ្ណបើកបរ​អន្តរជាតិ​ដើម មក​ជាមួយ នៅពេល​ដែល​ចង់​មក​បើកបរ​នៅ​កម្ពុជា​)​។​

២- កម្ពុជា​ស្ថិតនៅក្នុង​ដំណាក់​ការស្នើសុំ​ជា​ស្ថាប័ន​ផ្លូវការ​ក្នុង​ការ​មាន​សិទ្ធិ​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​(Accession) មិនទាន់​បាន​ការអនុម័ត​នៅឡើយ ( not yet ratify)​។ ដូចនេះ​មិនទាន់មាន​សិទ្ធិ​ក្នុង​ការចេញ​បណ្ណ​បើកបរ​អន្តរជាតិ​ទេ​។​

៣- មិន​មាន​ស្ថាប័នរដ្ឋ ឬ​ឯកជន​ណា មាន​សិទ្ធិ​ក្នុង​ការចេញ​ប័ណ្ណបើកបរ​អន្តរជាតិ​ឱ្យ​ទេ នៅ​កម្ពុជា​។ ហេតុដូចនេះ​សូម​បងប្អូន​កុំ​មាន​ការភាន់ច្រលំ​។​

៤- រាល់​ការ​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ឬ​ការបញ្ជាក់​ប័ណ្ណបើកបរ​អន្តរជាតិ គឺ​ស្ថាប័ន​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការចេញ ឬ​បញ្ជាក់ គឺ​សុទ្ធតែ​មាន កូដ​សំគាល់ ដែល​អាច​ស្កេន​មើល​ព័ត៌មាន​បាន (​បច្ចុប្បន្ន​មាន ៨៥ ប្រទេស ហើយ​ចេញ​ឱ្យបាន​តែ​ចំពោះ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​ឱ្យ​ពលរដ្ឋ​ជនជាតិ​ផ្សេង​បានទេ​)៕​ ដោយ ៖ ដែន អយុធ្យា

spot_img
×