Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​និស្សិត​ពេទ្យ ត្រូវគោរព ក្រមសីលធម៌ នៅពេល​ចេញទៅ​ប្រកប​វិជ្ជាជីវៈ ខណៈ​គ្រូពេទ្យ​មួយចំនួនមាន​ចា​រិត​មិន​ថ្លៃថ្នូរ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ស្នើ​ដល់​និស្សិត​ពេទ្យ​គ្រប់រូប ត្រូវ​ខិតខំ​លើកកម្ពស់ និង​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ នៅពេល​ដែល​ចុះ​ធ្វើ​កម្មសិក្សា និង​ពេល​ចេញ​ទៅ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន ។ ខណៈពេល​ដែល​គ្រូពេទ្យ​មួយចំនួន​ទទួល រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ថា​ធ្វើ​អត្ត​ចា​រិត និង​អ​កប្ប​កិរិយា​មាទ មិន​ថ្លៃថ្នូរ​សមជា​គ្រូពេទ្យ​នោះ​។​

​រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បាន​ប្រាប់​ដល់​និស្សិត​ពេទ្យ​ទៀតថា នៅពេល​កំពុង​សិក្សា​រៀនសូត្រត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាពកម្លាំង​​​កាយ​ចិត្ដ ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​នេះ យក​ទៅ​ប្រើប្រាស់​ប្រកបដោយ​សមត្ថភាព គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់​ដល់​អ្នកជំងឺ​។​

​ក្នុងឱកាស​អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៨-២០១៩ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែវិចិ្ឆកា ឆ្នាំ​២០១៨​នេះ​ ​លោក​សាស្ដ្រាចារ្យ បាន​ថ្លែងបន្ដថា សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​វិញ ត្រូវ​ខំ​ខិត​បន្ដ​លើកកម្ពស់​គុណភាព នៃ​ការបណ្ដុះ​បណ្ដា​នូវ​ចំណេះ​ជំនាញ និង​វិធីសាស្ដ្រ​បង្រៀន​ថ្មីៗ​ទាន់​សម័យ​បច្ចុប្បន្ន ទាំង​ឧបករណ៍ ទ្រឹស្ដី ដើម្បី​ធានាបាន​ថា និស្សិត​របស់​យើង ទទួលបាន​នូវ​ចំណេះដឹង ជំនាញ និង​ឥរិយាបថ​ល្អ​។​

​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ថ្លែងថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​បណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​ជូន​ដល់​និស្សិត ពោរពេញ​ទៅ​ដោយ​សមត្ថភាព ចំណេះ​ជំនាញ​យ៉ាង​ពិត​ប្រាកដ ។ សាកលវិទ្យាល័យ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​កាន់មាន​ភាពល្អប្រសើរ​ឡើង នូវ​គុណភាព​នៃ​ការបណ្ដុះបណ្ដាល​ស្របតាម​ចក្ខុវិស័យ​របស់​ខ្លួន ដែល​ប្រែក្លាយ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ជា​ថ្នាល​បណ្ដុះបណ្ដាល​ឈាន​មុខ​គេ ក្នុង​វិស័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ដែល​ទទួលបាន​នូវ​ការទទួលស្គាល់​ថ្នាក់ជាតិ និង​អន្ដរជាតិ ហើយ​ជា​មជ្ឈដ្ឋាន​មួយ ដែល​គ្រូ និស្សិត មន្ដ្រី និង​បុគ្គលិក សុទ្ធ​តែ​ខិតខំ​នាំមក​នូវ ឧត្ដមភាព ក្នុង​ការបង្រៀន ការសិក្សា ការស្រាវជ្រាវ និង​ការផ្ដល់​សេវា​សាធារណៈ ព្រមទាំង​ដំណើរការ​បណ្តុះបណ្តាល​លើ​គ្រប់​មុខ​ជំនាញ និង​គ្រប់​កម្រិត ក្នុង​វិស័យ​សុខាភិបាល ពិសេស​បាន​ដំណើរការ​ថ្នាក់​កម្មវិធី​អន្តរជាតិ ផ្នែក​វេជ្ជសាស្ត្រ ផ្នែក​គិលានុបដ្ឋាក និង​ផ្នែក​ឱសថ​សាស្ត្រ​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×