Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​រៀន​យឺត ត្រូវ​គ្រូ​ដាក់​អវត្តមាន មានអី សិស្ស​ម្នាក់​នេះ​យក​កាំភ្លើងក្លែង​ក្លាយ​​ភ្ជង់​ក្បាល​គ្រូ ឲ្យ​ដូរ​ដាក់វត្តមាន​វិញ (​វីដេអូ​)

spot_img

សិស្ស​ម្នាក់​អាយុ ១៥​ឆ្នាំ​ នៅក្នុង​ប្រទេស​បារាំង​បាន​យក​កាំភ្លើង​ខ្លី​ខ្យល់​ភ្ជង់​ក្បាល​គ្រូ ដើម្បី​គំរាម​គ្រូ​ឲ្យ​ដូរ​អវត្តមាន​របស់​ខ្លួន ទៅ​ជា​មាន​វត្តមាន​វិញ​។​

​អំពើ​ដ៏​ឆ្កួត​លីលា និង​មើលងាយ​ដល់​គ្រូ​របស់ខ្លួន​នេះ បាន​កើតឡើង​នៅក្នុង​វិទ្យាល័យ​មួយ​នៅ​ស្ថិត​​ជាយក្រុង​នៃ​ទីក្រុង​ប៉ារីស​។​

​សិស្ស​អាយុ ១៥​ឆ្នាំ​ខាង​លើ បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​អ្នកគ្រូ បន្ទាប់​ពី​អ្នកគ្រូ​នោះ​បាន​កត់ត្រា​​ខ្លួន​ដាក់ថា អវត្តមាន ដោយសារ​តែ​គេ​មក​រៀន​យឺត​។ ការ​យក​កាំភ្លើង​ភ្ជង់​ក្បាល​គ្រូ​នេះ គឺ​ដើម្បី​​បង្ខំ​ឲ្យ​គ្រូ​ដូរ​ពី អវត្តមាន មក វត្តមាន​វិញ​។​

​វីដេអូ​នោះ​ត្រូវ​បាន​ថត​ដោយ​សិស្ស​នៅក្នុង​ថ្នាក់ និង​បាន​ធ្វើការ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។​

​សិស្ស​ខាងលើ​និយាយថា វា​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ​។ គាត់​ពិបាកចិត្ត​ដោយសារ​តែ​គ្រូ​​ដាក់​គាត់ អវត្តមាន បន្ទាប់ពី​គាត់​មក​រៀន​យឺត​ពេល​។​

​នៅ​ក្នុង​វីដេអូ មាន​លឺសូរ​សំឡេង​សិស្ស​និយាយថា “​អ្នកគ្រូ​! អ្នកគ្រូ​! ដាក់​គាត់​វត្តមាន​វិញ​ទៅ​” ហើយ​ចំណែក​សិស្ស​ដែល​គំរាម​គ្រូ​នោះ​ក៏​បាន​និយាយថា “​ដាក់​ខ្ញុំ​មាន​វត្តមាន​វិញ​ភ្លាម​”​។​

​នៅ​ថ្ងៃ​បន្ទាប់ អ្នកគ្រូ​នោះ​បាន​ធ្វើ​ការចោទប្រកាន់​សិស្ស​គាត់ ចំណែក​សិស្ស​ម្នាក់​នោះ​ក៏​បាន​ចូលខ្លួន​ទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស​ផងដែរ ហើយ​គាត់​ត្រូវបាន​ចោទប្រកាន់​​ពី​បទ​អំពើហិង្សា​ធ្ងន់ធ្ងរ​៕ សុភ័ក្ត្រ

​ប្រភព​៖ Brut​

spot_img
×