Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន UnionPay បាន​ក្លាយជា​ម៉ាក​សញ្ញា​ផ្លូវការ សម្រាប់​ការទូទាត់​ប្រាក់ ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់ AFF SUZUKI CUP 2018

spot_img

​ភ្នំពេញ ​៖ កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 បាន​សម្រេច​ជ្រើសរើស​យក ក្រុមហ៊ុន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ជា​សកល​ដ៏​ធំ​មួយ ដែល​មានឈ្មោះ​ថា “UnionPay” ធ្វើ​ជា​ដៃគូ​ម៉ាក​សញ្ញា ក្នុងការ​ទូទាត់​ប្រាក់ ជា​លើកដំបូង​របស់​ខ្លួន នៅក្នុង​កម្មវិធី នៃ​ការប្រកួត​កីឡាបាល់ទាត់ ដែល​មាន​អ្នកទស្សនា​ច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

ការចូលរួម​ជា​ដៃគូ​របស់ ក្រុមហ៊ុន UnionPay អន្តរជាតិ គឺ​មាន​បំណង​ប្រើប្រាស់ កម្មវិធី​ប្រកួត​កីឡា​ដ៏​មាន​ប្រជាប្រិយភាព នៅក្នុង​តំបន់​មួយ​នេះ ដើម្បី​ធ្វើ​មូលដ្ឋានី​យក​ម្ម​ម៉ាក​យី​យោ និង​អាជីវកម្ម​របស់​ខ្លួន ក៏ដូចជា​ចូលរួម​គាំទ្រ នៅក្នុង​វិស័យ​កីឡា​នៅក្នុង​ស្រុក និង​ក្នុង​សម​ហគ​មន៍ នៅក្នុង​តំបន់​អាស៊ី​អាគ្មេយ៍​ផងដែរ​។

បើ​តាម​តួលេខ​ដែល​ទទួលបាន​, ក្រុមហ៊ុន UnionPay មាន​កាត UnionPay សរុប​ប្រមាណ​ជា ៧​ពាន់​លាន​កាត ដែល​បាន​ផ្ដល់ជូន​ដល់​អ្នក​ប្រើប្រាស់​នៅក្នុង ៤៩​ប្រទេស និង​តំបន់ ហើយ​មាន​ជាង ៥១ លាន​អាជីវកម្ម និង ២.៦ លាន ម៉ាស៊ីន​ដក​ប្រាក់ ATM ដែល​ទទួល​ធ្វើ​ការទូទាត់​ប្រាក់​ជា​មួយ​កាត់ UnionPay នៅក្នុង​ពិភពលោក ដែល​នាំឲ្យ ក្រុមហ៊ុន UnionPay គឺជា​បណ្ដាញ​ទូទាត់​ប្រាក់ រីកលូតលាស់​លឿន​ជាង​គេ​បំផុត​មួយ នៅលើ​ពិភពលោក​។

ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន UnionPay ក៏​ជា​អ្នក​នាំមុខគេ ក្នុង​ការជំរុញ​ឲ្យមាន​ការ​ប្រើប្រាស់ ប្រព័ន្ធ​ទូទាត់​ប្រាក់ តាមរយៈ QR កូដ នៅក្នុង​ប្រទេស​កម្ពុជា​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ថៃ និង​ប្រទេស​វៀតណាម​ផងដែរ ខណៈពេលដែល បាន​ដាក់ឲ្យ​ដំណើរការ នូវ​ការទទួល​ការទូត​ទាត់​កាត UnionPay តាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ATM និង​ម៉ាស៊ីន​ឆូត​កាត និង​ចេញ​កាត​របស់ខ្លួន នៅ​ទូទាំង​ប្រទេស​ទាំង ១០ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

លោក Vincent Ling អគ្គនាយករង​នៃ​ក្រុមហ៊ុន UnionPay International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បានឲ្យដឹងថា​៖ “​ក្រុមហ៊ុន UnionPay មាន​មោទនភាព ក្នុងការ​ក្លាយជា​ម៉ាក​យីហោ ទូទាត់​ប្រាក់​ជា​ផ្លូវការ សម្រាប់​កម្មវិធី​នៃ​ការប្រកួត​កីឡា​បាល់ទាត់ AFF Suzuki Cup 2018 ដែល​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​លេខ​មួយ ប្រចាំ​តំបន់​អាស៊ី ដែល​មាន​អ្នកគាំទ្រ​ជាង ១០០​លាន​នាក់​នៅក្នុង​តំបន់​។

ជា​រៀងរាល់​២​ឆ្នាំ​ម្ដង យើង​តែងតែ​បាន​មើល ការប្រកួត​កីឡា​ដ៏​ល្អ​មួយ​នេះ ជាមួយនឹង​ការពេញចិត្ត ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់ សម្រាប់​​កម្មវិធី​នៃ​ការប្រកួត​មួយ​នេះ​។ តាមរយៈ​ភាពជា​ដៃគូរ​សម្ពោធ ក្រុមហ៊ុន UnionPay នឹង​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ឲ្យអស់​ពី​ចិត្ត ដល់​កីឡាបាល់ទាត់​ក្នុងស្រុក​, កីឡាបាល់ទាត់​ក្នុង​តំបន់ អាស៊ាន​, សហគមន៍​ក្នុង​តំបន់ និង​ការភ្ជាប់​ជាមួយ​អ្នកគាំទ្រ នៅក្នុង​វិស័យ​កីឡា​បាល់ទាត់​ទាំងអស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​”

លោក​ឧត្តមសេនីយ៍ ដែល​បាន​ចូលនិវត្តន៍ Dato’ Sri Azzuddin Ahmad ដែលជា អគ្គលេខាធិការ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​ការរំភើប​យ៉ាង​ខ្លាំង​ដែល AFF Suzuki Cup 2018 អាច​ស្វាគមន៍​ចំពោះ​ការចូលរួម ពី​ម៉ាក​យីហោ​ដ៏​រឹងមាំ​នៃ​ក្រុមហ៊ុន UnionPay ។ ការប្រកួត នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​រយៈពេល​ត្រឹមតែ ១ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។ ជាមួយ​ការគាំទ្រ​របស់​ក្រុមហ៊ុន UnionPay រួម​នឹង​សេវាកម្ម​របស់ UnionPay យើង​នឹង​ប្រាកដ​បាន​ថា នឹង​ធ្វើ​មាន​ការប្រកួត​មួយ ដ៏​គួរឱ្យ​កត់សម្គាល់​មួយទៀត នៃ​ការប្រកួត​នៅក្នុង​ឆ្នាំនេះ​។​”

ការប្រកួត​ពានរង្វាន់ AFF Suzuki Cup គឺជា​ការប្រកួត​កីឡា​បាល់ទាត់​មួយ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​មាន​ចូលរួម​ការប្រកួតប្រជែង ដោយ​ក្រុម​ជម្រើស​ជាតិ នៃ​ប្រទេស​និមួយៗ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការប្រកួត​នៅ​ឆ្នាំ ២០១៨​នេះ នឹង​ស្វាគមន៍​ចំពោះ​ទម្រង់​លេង​ថ្មី ដែល​មាន​ការចូលរួម​ពី​ក្រុម ដែល​មាន​លក្ខណៈសម្បត្តិ​ពេញលេញ ចំនួន ១០​ក្រុម ដោយ​បែងចែក​ជា​២​ពូ​ល ក្នុងនោះ ៥ ក្រុម​ក្នុង​មួយ​ពូ​ល ដែល​នឹង​ចូលរួម​ប្រកួត​លក្ខណៈ​វិលជុំ ដោយ​ក្រុម​នីមួយៗ ត្រូវ​លេង​ក្នុង​ទឹកដី​របស់​ខ្លួន​ចំនួន​២​ប្រកួត និង​ក្រៅ​ទឹកដី​របស់​ខ្លួន ចំនួន​២​ប្រកួត​។

ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ ជាង​នេះ​ទៅទៀត​នោះ កិច្ចសហការ​ក្រោម​ការឧបត្ថម្ភ របស់​ក្រុមហ៊ុន UnionPay នៃ​កម្មវិធី​ប្រកួត​កីឡា​បាល់ទាត់ AFF Suzuki Cup 2018 អ្នកគាំទ្រ​កីឡាបាល់ទាត់ នៅក្នុង​ប្រទេស​កម្ពុជា អាច​ចូលរួម រីករាយ​លេង​កំសាន្ត ជាមួយ​ហ្គេម ដើម្បី​ឈ្នះ​រង្វាន់ ដ៏​គួរឲ្យ​ភា្ញក់ផ្អើល​នៅ​ក្នុង​យុទ្ធនាការ “ShineYourWay” របស់​ក្រុមហ៊ុន UnionPay ដែល​អាច​មាន​ឱកាស​ឈ្នះ​សំបុត្រ ចូល​ទស្សនា​ការប្រកួត​នៅក្នុង​ស្រុក របស់​ក្រុម​ជំរើសជាតិ​កម្ពុជា និង​ស្លាក​សញ្ញា ដែល​មាន​ចុះហត្ថលេខា ដោយ​ក្រុម​ជំរើសជាតិ​កម្ពុជា ចំនួន ២​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ https://unionpaysuzukicup.com/ ​អំពី​​កម្មវិធី​​ប្រគួត​កីឡា​បាល់ទាត់ AFF Suzuki Cup ​ពានរង្វាន់ AFF Suzuki Cup គឺ​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​មួយ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ហើយ​ត្រូវបាន​ចូលរួម​ប្រកួតប្រជែង ដោយ​ក្រុម​ជម្រើសជាតិ​លំដាប់ A នៃ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

នៅ​ឆ្នាំ ២០១៨ នេះ គឺ​ការប្រកួត​លើក​ទី ១២ របស់ AFF Suzuki Cup ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ជាមួយ​ទម្រង់​ថ្មី​មួយ​។ ក្រុម​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន ១០​ក្រុម នឹង​ត្រូវ​បែងចែក​ជា ២​ពូ​ល ដែល​ក្រុម​ចំនួន 5 ក្នុង​ពូ​ល​និមួយៗ ដោយ​ត្រូវ​លេង​ជា​ប្រព័ន្ធ​ប្រកួត​វិលជុំ មួយ​ជាមួយនឹង​ក្រុម​នីមួយៗ ក្នុងនោះ​មាន​ពីរ​ប្រកួត​នៅក្នុង​ទឹកដី​របស់​ខ្លួន និង​ពីរ​ប្រកួត​ទៀត​នៅ ក្រៅ​ទឹកដី​របស់​ខ្លួន​។ ទម្រង់​នៃ​ការប្រកួត​ជម្រុះ​តាម​ពូ​ល មិន​មាន​ការផ្លាស់ប្តូរ​ឡើយ ដោយ​មាន​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹកដី​កំណើត និង​ក្រៅ​ទឹកដី​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ http://affsuzukicup.com/2018/​។

អំពី UnionPay International

UnionPay International (UPI) ផ្តោត​ទៅលើ​អាជីវកម្ម​អន្តរជាតិ​នៃ UnionPay ដែលជា​ក្រុមហ៊ុន​ទូទាត់​ប្រាក់​លំដាប់​អន្តរជាតិ​ដែល​បម្រើឲ្យ​ចំនួន​អ្នកប្រើប្រាស់​កា​តធំជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ជាមួយនឹង​កាត UnionPay ជាង 7 ពាន់​លាន​កាត​ផ្តល់ជូន​នៅ​ចំនួន 49 ប្រទេស​និង​តំបន់ និង​ដៃគូ​ពាណិជ្ជកម្ម​ជាង 51 លាន​និង​ទូ ATM ជាង 2.6 គ្រឿង​ទទួល​យក​កាត UnionPay នៅ​ជុំវិញ​ពិភពលោក UnionPay គឺជា​ក្រុមហ៊ុន​ទូទាត់​ប្រាក់​មួយ​ដែល​មាន​ការលូតលាស់​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។

ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​បណ្តាញ​ទទួល​យក​កាត​ទូទាំង​សកលលោក​និង សេវាកម្ម​ទូទាត់​ប្រាក់​លំដាប់​ពិភពលោក​ដ៏​ទូលំទូលាយ UnionPay បាន​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​លទ្ធភាព​ទទួលបាន​នូវ​តម្លៃ​និង​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដែល​មាន​សុវត្ថិភាព ដែល​បំពេញ​តម្រូវការ​នានា​នៃ​ទីផ្សារ​ក្នង​ស្រុក ដើម្បី​ផ្តល់​ជម្រើស​និង​ភាពងាយស្រួល​ក្នុង​ការទូទាត់​ប្រាក់​សម្រាប់​អតិថិជន​និង​អាជីវកម្ម​ផ្សេងៗ​។
​នៅ​អាស៊ី​អាគ្នេយ៍ UPI បាន​ដាក់​ឲ្យមាន​នូវ​កា​រ​ទទួលយក​កាត​នៅតាម​ទូ ATM និង​ម៉ាស៊ីន​ឆូត​កាត​និង​ការផ្តល់ជូន​កាត​នៅ​ទូទាំង 10 ប្រទេស​។ នៅ​កម្ពុជា ធនាគារ ABA ធនាគារ កាណាឌីយ៉ា ក​អ ធនាគារ កម្ពុជា អា​សី​ុ ធនាគារ ចិន ធនាគារ ICBC ធនាគារ មេគង្គ
​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ទូទាត់​ប្រាក់​ដ៏​ទូលំទូលាយ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​សប៊ុក​https://www.facebook.com/UnionPayKH/

យុទ្ធនាការ “ShineYourWay” របស់ UnionPay នឹង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ចូលរួម​ក្នុងឱកាស​កម្មវិធី​ប្រកួត​បាល់ទាត់ AFF Suzuki Cup និង​ឈ្នះ​សំបុត្រ​ទស្សនាការ​ប្រកួត​និង​បាល់ទាត់​ចុះហត្ថលេខា​ដោយ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ចំនួន​ពីរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ https://unionpaysuzukicup.com/ ​អំពី Lagardère Sports Lagardère Sports គឺជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ទីផ្សារ​កីឡា​ឈានមុខ​គេ ជាមួយនឹង​បណ្តាញ​អ្នកជំនាញ​ប្រចាំ​ប្រទេស​ទូទាំង​សកលលោក ដែល​ព្យាយាម​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​អាច​បំពេញ​តម្រូវកា​រ​របស់​អតិថិជន​របស់​ពួកយើង​។ ពួក​យើង​ជឿ​ថា​កីឡា​បំផុស​នូវ​អា​រម្ម​ណ៏​និងចំណង់​ចំណូលចិត្ត​ដែល​មានសារៈ​សំខាន់​ក្នុង​ការបង្កើន​គុណភាព​ជីវិត​របស់​មនុស្ស​និង​បង្កើត​នូវ​បទពិសោធ​ន៏​ជា​ក្រុម​ដ៏​ខ្លាំងក្លា​។ នៅ Lagardère Sports ពួក​យើង​ប្រើប្រាស់​ជំនាញ​និង​ចំណង់​ចំណូលចិត្ត​របស់​ពួកយើង ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ឱកាស​ដ៏​វិសេសវិសាល​និង​គ្មាន​ដែន​កំណត់​ក្នុង​វិស័យ​កីឡា​។ Lagardère Sports គឺជា​ផ្នែក​មួយ​នៃ Lagardère Sports and Entertainment ដែលជា​ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង 1,700 នាក់​ជុំវិញ​ពិភពលោក​និង​បទពិសោធ​ន៏​ជាង 50 ឆ្នាំ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ lagardere-se.com ឬ​តាមដាន​ពួកយើង​នៅ​លើ LinkedIn, Twitter, Instagram និង Facebook៕​ ដោយ​៖​កូឡាប

spot_img
×