Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចប់​ហើយ​! ដល់​ថ្នាក់​លោកពូ​អនាម័យ​ម្នាក់ សំណូមពរ​ដល់​អ្នក​ឥត​​ខ្វល់ ឈប់​យក​សំរាម​ចោល​​យ៉ាង​​អនាធិប​តេយ្យ​​នៅ​គល់ស្ពាន​ស្ទឹងមានជ័យ​ទៀត (​វីដេអូ​)

spot_img

​ជាការ​ពិតណាស់ ការ​ចោល​សំរាម ឬ កាកសំណល់​គ្រប់​ប្រភេទ​ពាសវាល​ពាសកាល ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ឬ ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​ទង្វើ​គ្មាន​ស​ណ្ឋា​ប់​ដ៏​អាក្រក់​នេះ ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និងក៏ដូច​ជា​​បាត់​បង់​​​តម្លៃ​ទេសចរណ៍​​​ផងដែរ ។​

​ជាក់ស្តែង ការយក​សំរាម ជាពិសេស​សំបក​ដូង​យ៉ាងច្រើន​បែបនេះ មក​គរ​នៅលើ​ខឿន​ផ្លូវ​នៃ​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែលជា​ទីកន្លែង​ដ៏​ស្រស់ស្អាត​មួយ សម្រាប់​បងប្អូន​សាធារណៈជន​មក​អង្គុយ​ជ្រក​ម្លប់ ឬ ដើម្បី​ហាត់ប្រាណ​ជាដើម ឃើញថា វា​ជា​រូបភាព​ដ៏​មិនល្អ​មួយ​ដែល​មិនគួរ​កើតមាន​នោះទេ ។

​ទាក់ទង​នឹង​បញ្ហា​ដ៏​មិនល្អ​មើល​នេះ​ផងដែរ ថ្មីៗ​នេះ លោក​ពូក​ម្នាក់​ដែលជា​ភ្ញាក់​ងារ​ប្រមូល​សំរាម​ប្រចាំ​សង្កាត់​ស្ទឹងមានជ័យ ខណៈ​មក​ធ្វើការ​ប្រមូល​សំរាម​ទាំងអស់នោះ​ចេញពី​គល់ស្ពាន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ឈប់​យក​សំរាម​មក​ចោល​យ៉ាង​អ​នា​ធិ​ប​តេ​ត្យ​នៅ​ទីកន្លែង​ស្ពាន​អាកាស​ដ៏​ស្រស់ស្អាត​នេះ​ទៀត ដើម្បី​ចូលរួម​ជួយ​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×