Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! បុរស​ម្នាក់​នេះ​ពិតជា​មាន​ធ្មេញ​ខ្លាំង​មែន ដោយ​ប្រើ​វា​ទាញ​កប៉ាល់​ទម្ងន់​រាប់​តោន​រួច​ (វីដេអូ)

spot_img

​បុរស​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់​ពិតជា​មាន​ធ្មេញ​រឹងមាំ​អស្ចារ្យ​មែន ដោយ​គាត់​អាច​ប្រើ​វា​ទាញ​កប៉ាល់​ដឹក​ទំនិញ​ទម្ងន់ ៦៧៧​តោន​រួច​យ៉ាង​ងាយ​។ ការប្រើ​ធ្មេញ​ទាញ​របស់​មាន​ទម្ងន់​រាប់​តោ​នេះ បាន​ធ្វើឲ្យ​គាត់​បំបែក​ឯកទក្តកម្ម​នៅក្នុង​ប្រទេស ហើយ​វា​ប្រហែល​ជា​ការ​បំបែក​ឯ​ក​ទក្តកម្ម​​ពិភពលោក​ផង​ដែរ​។​

​បុរស​ខ្លាំង​ម្នាក់​នោះ​មានឈ្មោះ​ថា Skavych​។ គាត់​បាន​ប្រើ​ធ្មេញ​ទាញ​កប៉ាល់​ឈ្មោះ Vereshchagino បាន​ចំងាយ ១៦​ម៉ែត្រ ហើយ​មន្ត្រី​ដែល​ចូលរួម​ពិនិត្យ​បានប្រកាសថា វា​គឺជា​​ឯ​ក​ទក្តកម្ម​ជាតិ​។​

​បុរស​ធ្មេញ​មាំ​ខាងលើ ក៏​បាន​បំបែក​កំណត់ត្រា​ពិភពលោក​របស់​ជនជាតិ​រុស្សី​ម្នាក់​ឈ្មោះ Omar Hanapiev ផងដែរ​ដោយ​បុរស​រុស្សី​ម្នាក់​នោះ បាន​ប្រើ​ធ្មេញ​ដូចគ្នា​ក្នុងការ​ទាញ​កប៉ាល់​ទម្ងន់ ៦៣៦​តោន បាន​ចំងាយ ១៥​ម៉ែត្រ កាលពី​ឆ្នាំ ២០០១​។​

​មន្ត្រី​ដែល​ពិនិត្យមើល បាន​និយាយថា កំណត់​ត្រាំ​របស់លោក Skavych​កំពុង​ត្រូវ​ដាក់​ទៅកាន់ អង្គការ​ឯ​ក​ទក្តកម្ម​ពិភពលោក​។​

​សូមបញ្ជាក់​ថា លោក Skavych ក៏​ធ្លាប់​មាន​កំណត់ត្រា​អស្ចារ្យ​ផងដែរ ដោយ​កាល​លើក​មុន​គាត់​បាន​ប្រើ​ធ្មេញ​គាត់​អូស​រថយន្ត​ទម្ងន់ ២១,៥​តោន បាន​ចំងាយ​ជិត ៧​ម៉ែត្រ​៕ សុភ័ក្ត្រ

​ប្រភព​៖ upi

spot_img
×