Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនាញការ​មហារីក​ជួរមុខ​ពិភពលោក​៖ វិទ្យុសកម្ម​ពី Wifi, ទូរស័ព្ទ​ចល័ត គ្រោះថ្នាក់​ដូច​បារី​

spot_img

​វិទ្យុសកម្ម​បញ្ចេញ​ពី​ទូរស័ព្ទ​ចល័ត​, ឧបករណ៍​បញ្ចេញ​/ ទទួល WiFi តើ​មាន​បង្ក​ជា​មហារីក ឬ​អត់ គឺជា​ប្រធានបទ​ជជែក​ដេញដោល ​ក្នុង​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​ច្រើន​ឆ្នាំកន្លងមក ។​

​ឆ្លើយតប​នឹង​កាសែត Mirror (​អង់គ្លេស​) សាស្ត្រាចារ្យ Anthony Miller នៅ​សកល​វិទ្យាល័យ​តូ​រ៉ូ​ន​តូ​, កាណាដា ចាត់ទុកថា វិទ្យុសកម្ម​អេឡិចត្រូនិក គួរ​ត្រូវបាន​រៀប​ស្មើនឹង​បារី និង​អា​មី​ញ៉​ង់ តាម​ការចែក​ប្រភេទ​ភ្នាក់ងារ​បង្ក​មហារីក​របស់ WHO ។​

​សាស្ត្រាចារ្យ Miller អ្នកវិទ្យាសាស្ត្រ​១​រូប​ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ​ល្បីឈ្មោះ ដែល​បាន​ព្រមាន​អំពី​វិទ្យុសកម្ម​អេឡិចត្រូនិក ដែល​កំពុងមាន​វត្តមាន​នៅ​គ្រប់​ទីកន្លែង អាច​បង្ក​គ្រោះមហន្តរាយ​មហារីក​ក្នុង​អនាគត​, ក្នុងនោះ​កុមារ​ជា​ក្រុម​រង​ឥទ្ធិពល​ខ្លាំងក្លា​បំផុត ។​

​ការស្រាវជ្រាវ​របស់​ស៊ុយអែត រកឃើញថា អ្នក​ប្រាស្រ័យ​ជាមួយ​ទូរស័ព្ទ​ពី​១០​ឆ្នាំ​ឡើងទៅ​មាន​ហានិភ័យ​កើត​ដុំ​សាច់​ខួរក្បាល​ខ្ពស់ជាង ២ ដង នៅ​ខាង​ក្បាល​ដែល​គេ​តែង​ស្តាប់​ទូរស័ព្ទ ។ របក​គំ​ឃើញ​នេះ​នូវ​ត្រូវបាន​ពង្រឹង​ថែម ដោយ​ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ ជាមួយនឹង​មនុស្ស​រាប់ពាន់នាក់​នៅ​ច្រើន​ប្រទេស​ដោយ​ស្ថាប័ន​មហារីក​ជួរមុខ​ពិភពលោក -​ស្ថាប័ន​ស្រាវជ្រាវ​មហារីក​ចំណុះ WHO (IARC) ។​

​រឿង​ដែល​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ Miller និង​អ្នកវិទ្យាសាស្ត្រ​ល្បីឈ្មោះ​ជាច្រើន​ទៀត បន្ថែម​ការព្រួយបារម្ភ គឺ​រាល់​ភស្តុតាង​បានបង្ហាញ​ថា វិទ្យុសកម្ម​អេ​ឡិច​ត្រូ​និ​ច «​ដ៏​ក្រាស់​» អាចពាក់ព័ន្ធ​ដល់​ជំងឺខ្សោយបេះដូង​, ការ​គ្មាន​កូន​របស់​បុរស , ជំងឺ​បិទបាំង​ខ្លួនឯង​, ថមថយ​ការចងចាំ​, របួស​ក្រូម៉ូសូម និង DNA រួម​នឹង​ជំងឺ​ជាច្រើន​ផ្សេងទៀត ៕ លី​សា​

spot_img
×