Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ទូរស័ទ្ទ​ហៅ មេ មកជួប យក​កាំភ្លើង​ខ្យល់​បាញ់​១​គ្រាប់ ក្នុង​បំណង​គម្រាម​ឲ្យ​ខ្លាច តែ​ថា​មិន​ចង់​សម្លាប់​ទេ​

spot_img

បន្ទាយមានជ័យ ៖ ទូរស័ទ្ទ​ហៅ​មេ​មកជួប ក៏​យក​កាំភ្លើង​ខ្យល់​បាញ់​១​គ្រាប់ ហើយ​កើត​ជា​ការ​ប្តឹងផ្តល់​គ្នា និង​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។ ​​ជនរងគ្រោះ​ឈ្មោះ សាត​វ៉ាន់​ថា ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ជនសង្ស័យ មានឈ្មោះ ហាន ភាព ប្រុស​អាយុ​២៩​ឆ្នាំ លំនៅ​ដូចខាងលើ​ដែរ បាន​ផឹកស្រា​ស្រវឹង​មក​រក​រឿង​ក្នុង​រោង​សិប្បកម្ម​។ ជនសង្ស័យ​បាន​ពួន​ស្ទាក់​យក​កាំភ្លើង​បាញ់​មក​លើ​ជនរងគ្រោះ​១​គ្រាប់​តែ​បាញ់​ខុស​។ ហេតុ​ការ​នេះ​កើតឡើង​ម៉ោង​៨​យប់ ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​អនុ​សេនីយ៍​សុ​ត សុផាត មេបញ្ជាការរង​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រួច​បញ្ជូន​មក​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​ការសួរនាំ​បន្ត​។​

​លោក​វរសេនីយ៍ ម៉ែន ភិរម្យ មេ​បញ្ជ​ការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ឲ្យដឹងថា តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​ថា ជនសង្ស័យ​អតីតៈ​ជា​កូនចៅ​របស់​ខ្លួន​បានជេរ​តាម​ទូរស័ព្ទ​ឲ្យ​ខ្លួន​មកជួប​
​ពេល​មក​ជួប​ហើយ តែ​ជនសង្ស័យ​បែរ​ជា​ពួន​នៅ​កន្លែង​រោង​សិប្បកម្ម រួច​យក​កាំភ្លើង​បាញ់​ខ្យល់​បាញ់​ទៅលើ​ខ្លួន​១​គ្រាប់ តែ​សំណាងល្អ​គ្រាប់​មិន​ត្រូវ​។​

​ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​យក​កាំភ្លើង​ច្នៃ​បាញ់​ទៅលើ​ជនរងគ្រោះ​ក្នុង​បំណង​គម្រាម​អោយ​ខ្លាច​ប៉ុណ្ណោះ មិនមែន​ចង់​បាញ់​សម្លាប់​នោះទេ​៕ ដោយ ៖ ប​.​ជ័យ​

spot_img
×