Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ប្តី​សមគំនិត​ជា​ក្មួយ​ដេញតាម​បាញ់ប្រហារ​ប្រពន្ធ ថែម​ហើយ​ថែមទៀត​រហូត​ស្លាប់​គួរ​ឲ្យ​អាសូរ​បំផុត ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​រន្ធត់​បំផុត​មួយ ដែល​បុរស​ជា​ប្តី​ម្នាក់ បានរួម​គំនិត​ជាមួយ​ក្មួយប្រុស​ម្នាក់ បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន​យ៉ាង​សាហាវឃោរឃៅ ប្រៀបដូចជា​សត្វ​ធាតុ​អីចឹង ស្ថិតក្នុង​ទីក្រុង Vicentinópolis ភាគខាងត្បូង​រដ្ឋ Goiás ប្រទេស​ប្រេ​ស៊ី​ល កាល​ពី​​វេលា​​ម៉ោង​ ៩ ព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។

​តាមរយៈ​កាមេរ៉ា​សន្តិសុខ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ បាន​ចុះ​ចេញពី​រថយន្ត និង​រត់ឡើង​តាម​ចិញ្ចើមថ្នល់​មុខផ្ទះ ប៉ុន្តែ បន្ទាប់មក បុរស​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​ខោអាវ​យឺត​ពណ៌​ខ្មៅ ដេញតាម​ពីក្រោយ ជាមួយ​កាំភ្លើង​នៅ​នឹង​ដៃ រួច​បាញ់​១​គ្រាប់​ទៅលើ​នាង​បណ្តាល​ឲ្យ​ដួល​ផ្កាប់​ទៅនឹង​ដី​តែម្តង ។ បន្ទាប់ពី​បាញ់​បណ្តាល​ឲ្យ​នាង​ដួល​ហើយ បុរស​នោះបាន​រត់​ទៅវិញ ប៉ុន្តែ ប្រហែល​គិតថា​នាង​ពុំ​ស្លាប់ ក៏បាន​បក​មកវិញ ថែម​១​គ្រាប់​ចំ​កញ្ចឹងក ។​

​ទោះយ៉ាងណា ស្ត្រី​រងគ្រោះ​នៅតែ​នៅមាន​ជីវិត និង​បាន​និយាយ​សុំ​អង្វរ​បុរស​នោះ​កុំ​សម្លាប់ខ្លួន​អី ។ ប៉ុន្តែ បន្ទាប់មក បុរស​វ័យក្មេង​ម្នាក់ទៀត ក៏បាន​ចូលមក​ដល់ និង​លើក​នាង​ផ្ងារ ធ្វើ​ឲ្យ​ជនដៃដល់​បាញ់​ថែម​១​គ្រាប់​ទៀត​ចំក្បាល បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។​

​ឈាម​ស្រែក​ស្បែក​ហៅ តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ ជនដៃដល់ និង​បុរស​វ័យក្មេង​ដែល​បានរួម​គំនិត ក្នុង​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ។ ពួកគេ​ទាំងពីរ​ត្រូវបាន​ស្គាល់​ថា គឺជា​ពូ និង​ក្មួយ​នឹង​គ្នា ។​

​ជនដៃដល់​ដែលមាន​ឈ្មោះ Ronaldo Cabral Franco អាយុ ៤៣ ឆ្នាំ បាន​ប្រាប់​ប៉ូលីស​ថា រូបគេ​គឺជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ Valdiandrea D’arc de Almeida អាយុ ៣៨ ឆ្នាំ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​រូបគេ​ឈានដល់​សម្រេចចិត្ត​រួមគំនិត​ជាមួយ​ក្មួយប្រុស​ឈ្មោះ Carlos Humberto da Silva Filho អាយុ ១៩ ឆ្នាំ ធ្វើឃាត​ប្រពន្ធ​បែបនេះ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ៕ ដោយ​៖ ឧ​ត្ត​ម (ប្រភព៖ g1.globo)​

ទស្សនាវីដេអូស្តែងៗ=>> Video

spot_img
×