Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ជាប់ពាក្យ​ហើយ តែ​ព្រះអង្គម្ចាស់ Harry ពុំ​ធ្លាប់​ជួប​មុខ​…”​ឪ​ក្មេក​” ទេ​!

spot_img

​វា​ជា​រឿង​ពិត តែ​ក្រៅ​ពី​សមាជិក​ក្រុមគ្រួសារ “​បង្កើត​” ចេញ​ពុំមាន​អ្នកណា​ដឹង​ប្រាកដថា លោក Thomas Markle អាយុ ៧៣​ឆ្នាំ កំពុង​រស់នៅ​ឯ​ណា​ឡើយ បាន​ត្រឹម​ដឹងថា នៅ Mexico ប៉ុណ្ណោះ​។​

លោក Thomas Markle Sr អាយុ ៧៣​ឆ្នាំ កំពុង​រស់នៅ​ម្នាក់ឯង នា​ប្រទេស Mexico​។​

Tom Jnr បងប្រុស​ឪពុក​តែមួយ ម្តាយ​ទីទៃ​របស់ Meghan ដែល​មាន​អាយុ ៥១​ឆ្នាំ ប្រាប់ Daily Mail ថា “​ពុក​គាត់​ពុំ​ចូលចិត្ត “​ពន្លឺភ្លើង​លើ​ឆាក​” ទេ ហើយ​តាំងពី​ព័ត៌មាន​ពុះកញ្ជ្រោល​ពី​មង្គលការ​រវាង Meghan និង Harry លេចឮ​មក គាត់​រស់នៅ​ដោយ​លាក់កំបាំង​ខ្លួន​តែម្តង​”​។​

“​មនុស្ស​លាក់ខ្លួន​” ធ្លាប់​រស់នៅ​អាគារ​មួយ​ក្បែរ​ឆ្នេរសមុទ្រ Rosarito នៅ Mexico ។ ប៉ុន្តែ​ពេល​នេះ ផ្ទះ​នោះ​ពុំ “​មាន​ម្ចាស់​” ព្រោះ​តែ​ម្ចាស់​វា​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​។​

​តាម​សម្តី​របស់ Tom Jnr ដដែល​ឲ្យដឹងថា លោក Thomas មាន​ការផ្លាស់ប្តូរ​ទាំង​ស្រុង ក្រោយពី Meghan ចាប់កំណើត​នៅ​ខែ ៨/១៩៨១​។ បុរស​កូន ៣ ដែល​ធ្លាប់ “​ញោច​”​នឹង​ការងារ ដោយ​ចំណាយ​ពេល​រហូត ៧៥​ម៉ោង​/១​សប្តាហ៍ ពេល​មាន Meghan នោះ​នាង​ក្លាយជា “​ពិភពលោក​” របស់គាត់​។​

លោក Thomas និង​កូនស្រី Meghan ពេល​នៅ​តូច​

​លោក Thomas ធ្លាប់​ចំណាយលុយ​ដែល​លោក​ត្រូវ​ឆ្នោត ៥៦០.០០០​ដុល្លារ ទុក​សម្រាប់​ផ្តោតលើ​ការសិក្សា​ល្អ​បំផុត សម្រាប់​កូនស្រី​។ ទោះ​បី​ត្រូវ​ផ្ទេរ​ទៅ​ធ្វើការ​នៅ Mexico ក្តី ក៏​ពួកគេ​ទាំង​២​នៅតែ​ស្និទ្ធស្នាល​ទូរស័ព្ទ​រៀង​រាល់​សប្តាហ៍​។​

​ពេលនេះ​មាន​របួស​នៅ​ក្បាលជង្គង់ ហើយ​តាម​គំរោង​លោក Thomas Markle នឹង​ត្រូវ​ដឹក​ដៃ​កូនក្រមុំ​នៅ​ព្រះវិហារ St George នៅ Winsor ប្រទេស​អង់គ្លេស នាទិឃៈ​រដូវ ឆ្នាំក្រោយ​។ Tom Jnr ពោល ៖ ពុក​ស្រឡាញ់​ថ្នាក់​ថ្នម Meghan ជាង​អ្វីៗ​ទាំងអស់​។ Meghan ជា​ទេពអប្សរ​របស់គាត់ ហេតុ​នេះ​ពិត​ណាស់​គាត់​នឹង​មាន​វត្តមាន​នៅ​មង្គលការ​របស់ Meghan ជាមួយ​ព្រះអង្គម្ចាស់​ពិតៗ​”​។​

​គេ​បាន​ដឹងថា ព្រះអង្គម្ចាស់ Harry នៃ​ចក្រភព​អង់គ្លេស​ពុំទាន់​បាន​ជួប​មុខ “​ឪពុកក្មេក​” នៅឡើយ​ទេ គ្រាន់តែ​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ​។​

​លោក Thomas និង​អ្នកស្រី Doria Ragland អាយុ ៦១​ឆ្នាំ បាន​លែងលះគ្នា​នៅ​ឆ្នាំ ១៩៨៧ តែ​អ្នក​ទាំង​២ សុទ្ធសឹង​ពោលថា “​រីករាយ​ជាមួយ​មង្គលការ​របស់ Mghan និង Harry ។​

លោក Thomas និង​អ្នកស្រី Doria ថ្ងៃ​រៀបការ ឆ្នាំ ១៩៧៩​។​

​​អ្នក​ទាំង​២ សរសេរ​ក្នុង​សេចក្តីប្រកាស​ផ្លូវការ​ថា ៖ កូនស្រី​របស់​យើងខ្ញុំ​ចិត្ត​ល្អ និង​ចេះ​ស្រឡាញ់​។ សម្លឹង​ឃើញ​កូនស្រី​រៀបការ​ជាមួយ Harry គឺជា​ក្តី​រីករាយ​ធំធេង​របស់​អ្នក​ជា​ឪពុក​ម្តាយ​។ យើងខ្ញុំ​ជូនពរ​ឲ្យ​កូនៗ​មាន​សុភមង្គល​៕ ចន្ទ្រា​

spot_img
×