Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រស់នៅ​សង្កាត់​១ សំណូមពរ​ឱ្យ អភិបាលក្រុង​និង​ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ចំពោះ​ការដ្ឋាន​សំណង់ របស់​ជនជាតិ​ចិន ជីក​គ្រឹះ​ប៉ះពាល់​លំនៅដ្ឋាន​ពួកគាត់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ព្រួយបារម្ភ​ខ្លាច​លំនៅដ្ឋាន របស់​ពួកគេ ដែល​កំពុង​រស់នៅ ត្រូវ​ដួលរលំ ឬ​បាក់ស្រុត បណ្តាលមកពី​ការដ្ឋាន​សំណង់ របស់​អ្នកវិនិយោគទុន​ចិន ជីក​គ្រឹះ​សង់​អាគារ​ថ្មី​នៅជាប់​លំនៅដ្ឋាន​ពួកគាត់​កំពុង​រស់នៅ​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឱ្យ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​ទៅលើ ការ​រដ្ឋា​ន​សំណង់ របស់​អ្នកវិនិយោគ​ជនជាតិ​ចិន ដែល​ជីក​កាយ​គ្រឹះ ដើម្បី​សាងសង់​អាគារ បាន​នាំឱ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន របស់​ពួកគាត់ ប៉ុន្តែ​ម្ចាស់​ការដ្ឋាន​នោះ គេច​មិន​ទទួលខុសត្រូវ​ប្រសុន​បើ​មាន​ការខូចខាត​ទ្រព្យសម្បត្តិ​ពួកគាត់​ទេ​។​

បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រង់​ចំណុចម្តុំ​សំណង់​អាគាត់​ទល់មុខ ផ្លូវ​ឡើង​ទៅ​វត្ត​លើ ដែល​លំនៅឋាន​របស់​ពួកគាត់ នៅជាប់​ការដ្ឋាន​សំណង់ របស់​អ្នកវិនិយោគទុន​ចិន​មួយកន្លែង បារម្ភ​ខ្លាច​បាក់ស្រុត បណ្តាលមកពី​ការជីក​គ្រឹះ​សង់​អាគារ របស់​ដ្ឋា​ន​សំណង់​ខាងលើនេះ​។​

ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​មន្ត្រី​រដ្ឋបាល​ក្រុង​-​ខេត្ត ឱ្យជួយ​មាន​វិធានការ​ទៅ​ម្ចាស់​សំណង់​ជនជាតិ​ចិន​ខាងលើ ឱ្យ​ពួកគេ​ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​មួយ​នោះ ឱ្យ​ទទួលខុសត្រូវ ប្រសិនបើ​មាន​ផលប៉ះពាល់ ដែល​បណ្តាល​មកពី​ការ​រដ្ឋា​ន​សំណង់ របស់​អ្នកវិនិយោគទុន​ចិន​នេះ​ផង​។​

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ បាន​អះអាង​ថា អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ហាក់​សូវ​មិន​រវល់​អើពើ ចំពោះ​កង្វល់ របស់​ពួកគាត់​ទេ នៅ​ពេល​ពួកគាត់​បាន​ជូនដំណឹង ពី​ការបារម្ភ​ខ្លាច​បាក់​ស្រុត​ផ្ទះ ផ្តើម​ពី​ការដ្ឋាន​សំណង់​ជនជាតិ​ចិន ដែល​កំពុង​ជីក​គ្រឹះ មាន​ជំរៅ​ជ្រៅ នៅ​ជាប់​របង​ផ្ទះ របស់​ពួកគាត់​កំពុង​រស់នៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ដោយ​អនុគ្រោះ​។​

និយាយ​ត្អូញត្អែរ​ដល់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក៏​បាន​សំណូមពរ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឱ្យ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ឬ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ការដ្ឋាន​សំណង់​ជនជាតិ​ចិន ដែល​កំពុង​ជីករណ្តៅ​ចាក់គ្រឹះ​អាគារ ឱ្យធ្វើ​កិច្ចសន្យា​ទទួលខុសត្រូវ​រាល់​ការខូចខាត ផ្ទះ ឬ​លំនៅឋាន របស់​ពួកគាត់ ដែល​អាច​បណ្តាលមកពី​ការសាងសង់​សំណង់​ខាងលើនេះ​៕​ ដោយ ៖ ដែនសីមា

 

spot_img
×