Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​សាច់​! Resort Robot បម្រើ​ផ្លូវភេទ​ដំបូង​លើ​ពិភពលោក ត្រៀម​សម្ភោ​ធ​ហើយ​!

spot_img

Resort Robot បម្រើ​ផ្លូវភេទ​ដំបូង​លើ​ពិភពលោក មាន​គំរោង​នឹង​បើកទ្វា​នៅ​ឆ្នាំ ២០១៩ ។ បុរសៗ​ដែល​មក​ទី​នេះ អាច​បើក “​តែម​” សម្ពាធ Robot ផ្លូវភេទ​មួយ​ក្នុងតម្លៃ​… ១០.០០០ ដុល្លារ ។​

​ជាមួយ​ផ្ទះបន Robot ផ្លូវភេទ នឹង​មាន​បន្ថែម Resort Robot ផ្លូវភេទ​នៅ​កាលីហ្វ័រ​នីញ៉ា អាមេរិក នៅ​ឆ្នាំក្រោយ ។​

Robot ផ្លូវភេទ កាន់តែ​ពេញនិយម​ចាប់​តាំងពី​នាង Robot ប្រភេទ​នេះ​ត្រូវបាន​ដាក់​បង្ហាញ​នា​ឆ្នាំ ២០១៧ ។ ផ្ទះបន Robot បាន​បើកទ្វារ​បម្រើ “​ភ្ញៀវ​” ពាសពេញ​អឺរ៉ុប ។​

​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ Daily Star CEO Resort Robot ផ្លូវភេទ​មាន​ឈ្មោះ​ថា Eve’s Robor Dreams Unicron ចែករំលែក​ថា ៖ “​អតិថិជន​អាច​រីករាយ​ជា​មួយ​បច្ចេកវិទ្យា​ជឿនលឿន ក្នុង​បរិស្ថាន​ស្អាត​មួយ ហើយ​កំពូល​ទំនើប ។ អ្វី​គ្រប់​យ៉ាង តាំង​ពី​ពន្លឺ និង​របស់របរ​ប្រើប្រាស់​សុទ្ធសឹង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជូន​អ្នក​ទៅ​កាន់​ពិភព​ស្រមើស្រមៃ​មួយ ដែល​ជា​ទីកន្លែង​អ្នក​អាច​រក​ឃើញ​អ្វីៗ​ដែល​អ្នក​ពុំ​ធ្លាប់​បានឃើញ​” ។​

​តាម Unicole Unicron នោះ​នៅ Eve’s Robot Dreams បុរសៗ​ដែល​ឈ្លក់​វង្វេង​នឹង robot ផ្លូវភេទ អាច​ចំណាយ 10.000 USD ដើម្បី “​បក​តែម​” robot ថ្មីស្រឡាង​មួយ ។​

“​មនុស្ស​ទាំងឡាយ​តែង​និយាយថា ចង់​ក្លាយជា​ជន​ដំបូង​ចំពោះ robot បម្រើ​ផ្លូវភេទ​នៅទីនេះ​” ។ ម្យ៉ាងទៀត ក្រៅពី​សម្រាប់​បម្រើឲ្យ “​អ្នក​ឯណា​” នោះ ទី​នេះ​ក៏​រីករាយ​ទទួល​គូ​ស្វាមី ភរិយា ដែល​និយម Robot ផ្លូវភេទ​ដូចគ្នា​ផងដែរ ៕ លី​សា​

spot_img
×