Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​ខូច​គុណភាព​នៅ​តាម​ទីផ្សារ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​មន្ត្រី​សាលាខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ពិសោធន៍​រក​មើល​ទំនិញ​ម្ហូបអាហារ ខូច​គុណភាព​នៅ​ផ្សារ​ពាណិជ្ជកម្ម ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាទ​ឱ្យដឹងថា សកម្មភាព​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​គុណភាព​ចំណីអាហារ​ខាងលើនេះ គឺ​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ម្ហូបអាហារ​សមុទ្រ​ក្លាស្សេ បន្លែ ត្រី​សាច់ នំ និង​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​រួច​។​

​មន្ត្រី​កាំកុងត្រូល បញ្ជាក់ថា ជា​លទ្ធផល​មុខម្ហូប​ទាំងនោះ គឺ​មាន​គុណភាព​ល្អ ដោយ​មន្ត្រី​ជំនាញ​រក​មិនឃើញ សារធាតុ​គីមី​ហាមឃាត់​ឬ​អាហារ ដែល​ខូចគុណភាព ឬ​មាន​ដាក់​សារធាតុ​គីមី​នោះទេ​៕​ ដោយ ៖ ដែនសីមា

 

spot_img
×