Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ អ្នកបើកបរ​ឈ្លោះ​គ្នា​ជាមួយ​អ្នកដំណើរ ធ្វើឲ្យ​រថយន្ត​ធ្លាក់ចុះ​ទន្លេ បណ្តាលឲ្យ​មនុស្ស ១៣​នាក់​ស្លាប់ យ៉ាង​អណោច​អ​ធ័ម (​វីដេអូ​)

spot_img

​ក្រោយពី​បាន​ទស្សនា​កាមេរ៉ា​ក្នុង​រថយន្តក្រុង សាធារណៈជន​នឹង​ពិតជា​ផ្ទុះ​កំហឹង​ដោយសារ “​និយម​ហិង្សា​” ជ្រុល បង្ក​ឲ្យមាន​សោកនាដក​ម្ម ធ្វើឲ្យ​មនុស្ស​គ្មាន​កំហុស ១៣​នាក់​ស្លាប់ ។​

​ឡានក្រុង​ត្រូវបាន​សណ្តោង​យក​ពី​ទន្លេ ។​

​ហេតុការណ៍​ដ៏​អាក្រក់​នេះ កើតឡើង​នៅ​ថ្ងៃទី ២៨ ខែតុលា មាន​ករណី​រថយន្តក្រុង​ប៉ះ​គ្នា​នឹង​រថយន្ត​១​ទៀត កំពុងធ្វើដំណើរ​នៅ​សង្កាត់​វ៉ាន់ចូ​វ ភាគ​និរតី ខេត្ត ចុង​គីង ប្រទេស​ចិន ធ្វើឲ្យ​រថយន្តក្រុង​បោះពួយ​ធ្លាក់​ក្នុង​ទន្លេ ធ្វើ​ឲ្យ​អ្នកដំណើរ ១៣​នាក់ បាត់បង់​ជីវិត ។​

៣​ថ្ងៃក្រោយ​ហេតុនេះ កម្លាំង​សមត្ថកិច្ច​បាន​កេណ្ឌ​ប្រមូល​មធ្យោបាយ និង​មនុស្ស​រាប់រយ​នាក់​មក​សណ្តោង​រថយន្ត​ជាមួយ​សាកសព​ឡើង ។​

​ប៉ុន្តែ​ក្រោយពេល​ពិនិត្យមើល​កាមេរ៉ា​វីដេអូ របស់​រថយន្តក្រុង​ទើប​ដឹងថា ពេល​ដែល​រថយន្ត​កំពុង​បើកបរ​ឆ្លងកាត់​ស្ពាន​នៅ​ទន្លេ​យ៉ាង​ស្សេ នៅ​ចុង​គីង នោះ​អ្នកបើកបរ​បាន​កើត​ជម្លោះ​ជាមួយ​អ្នកដំណើរ​ម្នាក់ ។ នៅ​ខណៈ​ពេល​នោះ​អ្នកដំណើរ បាន​ចូល​កៀក​កៅអី អ្នកបើកបរ​រថយន្ត ហើយ​ក៏​ចាប់ផ្តើម​ប្រតាយប្រតប់​គ្នា ធ្វើឲ្យ​ទាញ​ចង្កូត​បំបុក​ដៃស្ពាន​ធ្លាក់ចុះ​ទន្លេ​តែម្តង ។​

​ខឹង​ខូច ខឹង​ខាត ខ្លាំង​… ស្លាប់​ខ្លួនឯង ស្លាប់​ទាំង​គេ​មិនដឹង​អ្វី​ទៀត !

​ចន្ទ្រា​

spot_img
×