Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ​ឆ្លើយ​បែបណា​ដែរ ចំពោះ​ករណី​មាន​សាច់មនុស្ស​ក្នុង​ម្ហូបបួស​?

spot_img

ប៉ូលិស​ថៃ​ឱ្យដឹងថា ពួកគេ​ពិតជា​មាន​អារម្មណ៍​តក់ស្លុត​ចំពោះ​ព័ត៌មាន​«​សាច់មនុស្ស​ត្រូវបាន​ច្នៃ​ជា​ម្ហូបអាហារ​» ក្នុង​ហាងម្ហូបបួស​មួយ​នៅ​ក្រុង​បាងកក ដែល​ត្រូវបាន​ព័ត៌មាន​បរទេស​ចុះផ្សាយ​អំឡុងពេល​ថ្មីៗ​នេះ​។​

«​ព័ត៌មាន​អំពី​សាច់មនុស្ស​ក្នុង​ហាង​ម្ហូបបួស​នៅ​បាងកក​» ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត Newsweek

​​នៅ​ស្នាក់ការ​កណ្តាល​របស់​ប៉ូលិស​ភូមិន្ទ​ថៃ លោក Surachate Hakparn អនុប្រធាន​ប៉ូលិស​ទេសចរណ៍ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ជុំវិញ​ករណី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បានចេញ​ផ្សាយ អត្ថបទ​ស្តីពី​ហាង​ម្ហូបបួស​មួយ​នៅ​តំបន់ Lat Krabang បានធ្វើ​អាហារ​ដែលមាន​«​សាច់មនុស្ស​»​។​

​លោក Surachate ឱ្យដឹងថា ប៉ូលិស​ថៃ​ពុំមាន​ព័ត៌មាន ក៏ដូចជា​ពុំ​ធ្លាប់​ឃើញ​របាយការណ៍​អំពី​ករណី​ត្រូ​បាន​ចាត់ទុកថា គួរឱ្យ​តក់ស្លុត​នេះ​ពី​ប៉ូលិស​មូលដ្ឋាន​នៅ​បាងកក​ឡើយ​។​

​លោក​Surachate ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អគ្គស្នងការ​ប៉ូលិស​ស្តីទី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដើម្បីឱ្យ​ប្រាកដប្រជា ក៏ដូចជា​មិន​បង្ក​ភាព​រំជើបរំជួល យើងខ្ញុំ​បានឱ្យ​ធ្វើការ​ស៊ើប​អង្ក​ត​ថា​តើ​ពិត​ជាមាន​ករណីបែបនេះ​ក្នុង​តំបន់​បាងកក​ដែរឬទេ​។ លោក​ពោល​បន្ថែមថា នេះ​ក៏​អាចជា​ព័ត៌មាន​ចចាមអារ៉ាម ហើយ​ប្រសិនបើ​បែបនេះ​មែន​នោះ ប្រភពព័ត៌មាន​នេះ​ត្រូវបាន​ចាត់ទុកជា​ការរំលោភ​បំពាន​លើ​បទ​កំណត់​អំពី​សន្តិសុខ​ប្រព័ន្ធ និង​ការឃោសនា​ព័ត​មាន លើ Internet ។​

​ព័ត៌មាន​អំពី​ហាង​ម្ហូបបួស​នៅ​ផ្លូវ Romklao 25/6 ដែល​ជំនាញ​បម្រើ​អាហារ​បួស ឃើញ​មាន​លាយឡំ​«​វត្ថុ​ចម្លែក​»​បានរីក​សុសសាយ​ពេញ​ប្រព័ន្ធ​Internet​។ តាម​ព័ត៌មាន​ដែល Newsweek ដកស្រង់​ពី​Asia One ដែល​លេចឡើង​កាលពីដើម​សប្តាហ៍​ឱ្យដឹងថា «​វត្ថុ​ចម្លែក​» គឺជា​សាច់​របស់​អតិថិជន​អាយុ​៦១​ឆ្នាំ​ម្នាក់​។ អតិថិជន​រូបនេះ​ត្រូវបាន​បញ្ជាក់ថា​ឈ្មោះ Prasit Inpathom ។​

​កាសែត​នេះ​នូវបាន​ឱ្យដឹងពី​សាក្សី​មួយចំនួន​ថា គេ​បានឃើញ​លោក Prasit Inpathom ចូលមក​ហាង​ម្ហូបបួស​នេះ​នៅ​ថ្ងៃទី​២១​តុលា ហើយ​ក្រោយមក​គេ​លែងឃើញ​វត្តមាន​លោក​ទៀត​។ អ្នក​ទាំងនោះ​មានការ​សង្ស័យ ហើយក៏​រាយការណ៍​ប្រាប់​ប៉ូលិស​។​

​កាសែត​ខាងលើ​លើកឡើងថា «​ការពិត​គួរឱ្យ​តក់ស្លុត​»​នេះ ត្រូវបាន​គេ​រកឃើញ​គឺ​៖ លោក​Prasit Inpathom បាន​ត្រូវ​ម្ចាស់​ហាង​ម្ហូបបួស​នេះ​សម្លាប់​បន្ទាប់ពី​ជម្លោះ​មួយ​ដែល​គេ​មិនដឹង​ច្បាស់​អំពី​មូលហេតុ​។​សាកសព​របស់ ជនរងគ្រោះ​ត្រូវបាន​បោះ​ចូលក្នុង​អណ្តូង​មួយ​នៅក្រោយ​ផ្ទះ ហើយ​ផ្នែក​ខ្លះ​ក្នុង​សរីរាង្គ​បុរស​នេះ​ត្រូវបាន​គេ​ឃើញ​ក្នុង​ចង្ក្រាន​។​

Newsweek បាន​សម្តែង​ការងឿងឆ្ងល់​ថា ហេតុការណ៍​កក្រើក​រញ្ជួយ​បែបនេះ ហេតុអ្វី​បានជា​ពុំ​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ​ព័ត៌មាន​អ៊ីចឹង​?៕​សូ​យ​ន​

spot_img
×