Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រអប់​ខ្មៅ​យន្តហោះ​ឥណ្ឌូណេស៊ី​ដែល​ធ្លាក់ រង​ការខូចខាត​ធ្ងន់ធ្ងរ​ (វីដេអូ)

spot_img

​ប្រអប់​ខ្មៅ​ដែល​កត់ត្រា​អំពី​ទិន្នន័យ​អំពី​ការហោះហើរ បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ជាហេតុ​ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត រ​បស់​ឥណ្ឌូណេស៊ី​ជួបប្រទះ​ការលំបាក​ច្រើន​ទៀត​។​

ប្រអប់​ខ្មៅ​កត់ត្រា​ទិន្នន័យ​ហោះហើរ​របស់​យន្តហោះ Boeing 737 Max ត្រូវបាន​ស្រង់​ចេញពី​បាតសមុទ្រ​។​

 

​លោក Haryo Satmiko អនុប្រធាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ឥណ្ឌូណេស៊ី​ប្រាប់ Reuters ថា យើងខ្ញុំ​នៅ​ពុំទាន់​អាច​ទាញយក (Download) ពី​ប្រអប់​ខ្មៅ​បានឡើយ​ទេ ព្រោះ​ផ្នែក​មួយចំនួន​ត្រូវ​បែកខ្ទេច​»​។​

​មជ្ឈដ្ឋាន​អ្នកជំនាញ​ការលើកឡើង​ថា ការដែល​ប្រអប់​ខ្មៅ​រង​សភាព​ខូចខាត​បែបនេះ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត​ពិត ជា​លំបាក​។ លោក​Satmiko ប្រាប់ថា សមត្ថកិច្ច​ឥណ្ឌូណេស៊ី​កំពុង​រង់ចាំ​ជំនួយ​ពី​អ្នកជំនាញការ​អាមេរិក ឬ​ក្រុមហ៊ុន Boeing ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាងលើ​។​

​ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​បាតសមុទ្រ​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​សមត្ថភាព​ការពារ​ការប៉ះទង្គិច​ខ្លាំង​បាន ប៉ុន្តែ​ការខូចខាត​ជាក់ស្តែង​បង្ហាញឱ្យឃើញថា​កម្លាំង​ប៉ះទង្គិច​ពេល​យ​ន្តះ​ហោះ​ធ្លាក់ចុះ​សមុទ្រ​ពិតជា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​ប្រអប់​ខ្មៅ​រង​ការខូចខាត​បែបនេះ​។ ការប៉ះទង្គិច​យ៉ាងនេះ​ទើប​ធ្វើឱ្យ​យន្តហោះ​បែក​ជា​បំណែក​តូចៗ ហើយ​សាកសព​ជនរងគ្រោះ​ក៏​ដូចគ្នា​ដែរ​។​

​បណ្តា​យន្តហោះ​ស៊ីវិល​តែង​ត្រូវបាន​បំពាក់​ប្រអប់​ខ្មៅ​២​។​ប្រអប់​ទី​១​កត់ត្រា​ទិន្នន័យ​អំពី​ដំណើរ​ហោះហើរ ដូចជា​ល្បឿន រយៈកម្ពស់​។​ល​។ ក្នុងពេលដែល​ប្រអប់​ខ្មៅ​ទី​២​នឹង​កត់​ត្រាទុក​ស្នូរ​សំឡេង​ក្នុង​បន្ទប់​បញ្ជាការ​ហោះហើរ​។ ប្រអប់​ខ្មៅ​ដែល​រកឃើញ​គឺជា​ប្រអប់​ខ្មៅ​កត់ត្រា​ទិន្នន័យ រីឯ​ប្រអប់​ខ្មៅ​ទី​២​ដែល​កត់ត្រា​សំឡេង​នៅ​ពុំទាន់​រកឃើញ​ទេ​។ ខាងក្រោម​ជា​ឃ្លី​ប​បង្ហាញឱ្យឃើញ​ទិដ្ឋភាព​នៅ​បាតសមុទ្រ​កន្លែង​ដែល​យន្តហោះ​ធ្លាក់​។​

​កន្លងមក តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​មានការ​បង្ហោះ​ឃ្លី​ប​និង​រូបភាព​ក្លែងបន្លំ​ជាច្រើន ដោយ​ផលិត ឬ​យក​រឿង​ផ្សេង ហើយ​សរសេរថា​ជាការ​កើតឡើង​ចំពោះ​យន្តហោះ​ដែល​រងគ្រោះ​បណ្តាលឱ្យ​មនុស្ស​១៨៩ នាក់​ស្លាប់​។ វា​ជា​អំពើ​ប្រមាថ​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ខាងក្រោម​គឺជា​ឃ្លី​ប​បង្កើតឡើង​តាមរយៈ​ទិន្នន័យ​ចុងក្រោយ​ដែល​ទទួលបាន រួច​បង្កើតជា​ឃ្លី​ប​ដើម្បី​ពន្យល់​ដល់ សាធារណជន​។ វា​ពុំមែន​ជា​រឿង​ពិត​នោះទេ​។​

​ទិដ្ឋភាព​ចុងក្រោយ​របស់​អ្នកដំណើរ​អភ័ព្វ​មុនពេល​លាចាក​លោក​ទៅ​៕​លី​សា​

spot_img
×