Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​រថយន្ត​មានសំណាង​ដែល​នៅរស់ ទោះបី​រថយន្ត​ត្រូវ​ចាក​ផុតពី​ថ្នល់​ទៅ​ទើរ​លើ​ចុងឈើ​

spot_img

​ស្ត្រី​អាមេរិក​វ័យ​៥៣​ឆ្នាំ​ម្នាក់ នៅ​ថ្ងៃទី​១២​តុលា ពុំ​អាច​គ្រប់គ្រង​ដៃចង្កូត​បាន​ពេល​គាត់​កំពុងបើក​លើផ្លូវ​ជាតិ​លេខ​៦០ ជិត​ប្រជុំជន Wickenburg, Arizona រួច​ក៏​បុក​របាំង​ផ្លូវជាតិ​ធ្លាក់ចុះ​រយៈកម្ពស់​១៧​ម៉ែត្រ ។ ទាំង​មនុស្ស​និង​រថយន្ត​បាន​ទើរ​នៅលើ​ដើមឈើ​មួយ ។​

​រថយន្ត​របស់​ស្ត្រី​អាមេរិក​ឡើង​ខ្ទេច​ក្រោយ​គ្រោះថ្នាក់​

​ប៉ូលិស​បានឱ្យដឹង​នៅ​ថ្ងៃទី​៣១​តុលា​ថា ពួកគេ​បាន​រកឃើញ​ស្ត្រី​នេះ​នៅមាន​ជីវិត​កាលពី​ថ្ងៃទី​១៨​តុលា ក្នុងពេលដែល​រថយន្ត​របស់គាត់​ស្ថិតនៅលើ​ដើមឈើ ហើយ​ពុំមាន​សាក្សី​ជាក់លាក់​ណាមួយ​បានឃើញ​ហេតុការណ៍​នេះ ធ្វើឱ្យ​សមត្ថកិច្ច​ចំណាយពេល​៦​ថ្ងៃ​ទើបបាន​រកឃើញ​ស្ត្រី​រូបនោះ​។ វា​ជា​សំណាង​របស់គាត់ ដែល​ម្ចាស់​កសិដ្ឋាន​និង​អ្នក​ថែទាំ​ផ្លូវ​នៅ​ថ្ងៃ​១៨​តុលា​បាន​ប្រទះឃើញ​របាំង​ផ្លូវត្រូវ​ខូចខាត ហើយក៏​ងឿងឆ្ងល់ ចុះ​សម្លឹងមើល ក៏​ឃើញ​រថយន្ត​ក្រពឹត​ខ្ទេច​ស្ថិតនៅ​ខាងក្រោម​។​ពួកគេ​ពុំបាន​ឃើញ​អ្នកណា​នៅក្នុង​រថយន្ត​នោះទេ តែ​បាន​សម្លឹង​ឃើញ​«​ដានជើង​មនុស្ស​»​ឆ្ពោះទៅរក​ទន្លេ​មួយ​។​បន្ទាប់ពី​ដើរ​តាមដាន​ជើង​នោះ​ប្រមាណ​៤៥០​ម៉ែត្រ ពួកគេ​ក៏បាន​ឃើញ​ស្ត្រី​ម្នាក់​បាត់បង់​ជាតិ​ទឹក​យ៉ាងធ្ងន់ធ្ងរ​និង​មាន​ស្នាមរបួស​ជាច្រើន​។​ជនរងគ្រោះ​បានឱ្យដឹងថា ខ្លូន​បាន​ស្ថិតនៅក្នុង​រថយន្ត​ប៉ុន្មាន​ថ្ងៃមុន បន្ទាប់មក​ក៏​លូន​ចេញ​ក្រៅ ហើយ​វារ​ឆ្ពោះទៅរក​ផ្លូវ បំណង​ឱ្យគេ​មើលឃើញ​។ ប៉ុន្តែ​អ្នកស្រី​មិនអាច​អនុវត្តន៍​បំណង​នេះ​បានឡើយ​។​

​ជនរងគ្រោះ​ត្រូវបាន​ឧទ្ធម្ភាគចក្រ​ប៉ូលិស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕
​សូ​យ​ន​

spot_img
×