Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​កាបូប​បានសម្រេច ប្តី​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ ត្រូវ​បក្ខពួក​ចោរ​ជា​អ្នក​បិទគូទ​ធាក់​ម៉ូតូ​ដួល ប្ដី​បោក​ក្បាល​ស្លាប់ ប្រពន្ធ​រង​របួស​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ដួល​បោក​ក្បាល​ស្លាប់​ទាំង​ព្រលឹម ដោយសារ​ដេញតាម​ក្រុមចោរ ធ្វើ​សកម្មភាព ឆក់​កាបូប ពី​ប្ដី​ប្រពន្ធ​២​នាក់ កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា បានសម្រេច នៅ​ស្តុប​ផ្លូវ​២៩៤ ភ្លាម​នោះ​ប្តី​បាន​ព្យាយាម​ជិះ​ដេញតាម រហូត​ដល់​ផ្លូវ​៥១ កែង​ផ្លូវ​៣០២ ត្រូវ​បាន​ជនសង្ស័យ​ដែលជា​អ្នក​បិទគូទ ជិះ​តាម​មក​ធាក់​ម៉ូតូ​ឲ្យ​ដួល បណ្ដាល​បុរស​ជា​ប្ដី ខ្ទាត​ទៅ​បោក​ក្បាល​ស្លាប់ ចំណែក​ប្រពន្ធ​របួស​ត្រូវ​ភ្នែក ។​

​ថ្ងៃ​ណា​ក៏​ឮ​តែ​ករណី​ចោរឆក់​កាបូប ខ្សែក ឬ​ទូរស័ព្ទ​ដែរ​។ អ្នកលក់​ផ្កា​២​នាក់​ប្ដី​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវបាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ប្រពន្ធ បានសម្រេច ហើយ​ជិះ​រត់គេច ភ្លាម​នោះ​បុរស​ជា​ប្ដី​បាន​បន្ថែម​ល្បឿន​ជិះ​ដេញតាម​ពីក្រោយ​ដែរ ស្រាប់តែ​មាន​បក្ខពួក​ចោរជា​អ្នក​បិទគូទ ជិះ​តាម​មក ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ បណ្ដាលឲ្យ​ដួល​ខ្ទាត​ប្ដី​បោកក្បាល​ស្លាប់​ភ្លាម និង​ប្រពន្ធ​របួស​ចំ​ចិញ្ចើម​។ ក្រុម​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច​បាត់ស្រមោល​អស់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ព្រលឹម​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្តុប​ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយ​ជនរងគ្រោះ​បាន​ជិះ​ដេញ​តាម​កែង​ផ្លូវ​៣០២ ត្រូវ​បក្ខពួក​(​អ្នក​បិទគូទ​) ជិះ​តាម​ធាក់​ម៉ូតូ​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ នៅ​ផ្លូវ​៣០២ មុខ​សាលា​អន្តរជាតិ​ខេ​ម​ប្រី​ត ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ មានមុខ​របរ​លក់​ផ្កា បាន​ប្រាប់ថា រូបគាត់​និង​ប្ដី បាន​ចេញពីផ្ទះ​គោលបំណង​ទៅ​យក​ផ្កា​មក​លក់ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-4859 ធ្វើដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កែង​ស្តុប​ផ្លូវ​២៩៤ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង (​មិន​ចាំ​ម៉ាក​) មក​អែប​ពីក្រោយ រួច​ធ្វើ​សកម្មភាព ឆក់​យក​កាបូប​លុយ មាន​ប្រាក់​ជាង​៣០០​ដុល្លារ និង​លុយ​ខ្មែរ​មួយចំនួន ដែល​គាត់​ក្រវ៉ាត់​ជាប់​នឹង​ចង្កេះ បានសម្រេច ហើយ​គាត់​ក៏​ស្រែក​ឆោឡោ ចោរៗ ភ្លាម​នោះ​ជនសង្ស័យ ក៏​បាន​ជិះ​គេចខ្លួន ឃើញ​ដូច​នោះ​ប្តី​គាត់​បាន​ព្យាយាម​ជិះ​ដេញតាម រហូត​ដល់​ផ្លូវ​៥១ កែង​ផ្លូវ​៣០២ មុខ​សាលា​អន្តរជាតិ​ខេ​ម​ប្រី​ត ក៏​ត្រូវ​បាន​បក្ខពួក​ជ​ន​សង្ស័យ ដែលជា​អ្នក​បិទគូទ ជិះ​ម៉ូតូ​តាម​មក​ធាក់​ម៉ូតូ​ឲ្យ​ដួល បណ្ដាលឲ្យ​ប្ដី​គាត់​អូស​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​ផើងផ្កា​ស្លាប់​យ៉ាង​អណោចអធ័ម ចំណែក​គាត់ រងរបួស​ត្រូវ​ភ្នែក​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×