Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​គ្នា​បន្ត​អំពី​វិធី​ទប់ទល់​នឹង​ពួក​អ​សិរ​ពិស ដោយ​ប្រើ​តែ​…​កន្សែង​១​ប៉ុណ្ណោះ​! (​វីដេអូ​)

spot_img

​​នេះ​ជា​ការណែនាំ​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ថៃ​ម្នាក់ ពេល​អ្នក​ប្រឈម​នឹង​ពួក​អ​សិរ​ពិស ពិសេស​ពស់​ពិស ។​

​ជា​ឧទាហរណ៍​ថ្ងៃ​ណា​មួយ​នោះ ចៃដន្យ​អ្នក​ប្រទះ​វា​នៅក្នុង​បន្ទប់ទឹក វា​ពិតជា​ធ្វើឲ្យ​អ្នក​តក់ស្លុ​តណាស់​! ។​

​វា​ពុំ​មែន​ជា​រឿង​កម្រ​ណាស់​ណា​ទេ ពិសេស​នៅ​តំបន់​ក្តៅ​ដូច​បណ្តា​ប្រទេស​នៅ​អាស៊ី ។​

​អ្នក​ផលិត​ខ្សែ​វីដេអូ​នេះ គឺ Somjet Kondabya កំពុង​ធ្វើការ​នៅ​ផ្នែក​ពន្លត់​អគ្គិភ័យ​ក្រុង​បាងកក ។​

​គាត​បាន​ប្រទះ​ពស់​វែក​១​ក្បាល ក្នុង​បន្ទប់ទឹក ។ គាត់​យក​ដៃ​ទាញ​កន្សែងពោះគោ​សន្សឹមៗ រួច​យក​ទៅ​គ្របពីលើ​ក្បាល​របស់​ពស់​កំពុងបើក​វែក ។ ពស់វែក​ដ៏​ធំ​មាន​សកម្មភាព​យឺតៗ ហើយ​មិន​ចលនា​ទៀត ។​

​គប្បី​យល់ថា សារធាតុ​របស់​ពស់​ពិស​វា​ពុំ​ចង់​វាយប្រហារ​មនុស្ស​ទេ ហើយ​អ្វី​ដែល​វា​ត្រូវការ​គឺ​ការពារ​ជីវិត​របស់​វា​ប៉ុណ្ណោះ ។​

​ពស់​នឹង​ពុំ​ចឹក​អ្នក​ឡើយ ប្រសើ​ន​បើ​អ្នក​ពុំ​មាន​កាយវិកា​ធ្វើឲ្យ​វា​ភ្ញាក់​កន្ត្រាក់​ខ្លួន​នោះ ។​

​ក្នុង​ករណី​គ្មាន​កន្សែង អ្នក​អាច​ដោះ​សម្លៀក​បំពាក់​របស់ខ្លួន រួច​ធ្វើ​បែប​នេះ​ដូចគ្នា ។ សំខាន់​បំផុត​រាល់​កាយវិការ ត្រូវ​ធ្វើឡើង​ដោយ​សន្សឹមៗ ដើម្បី​យើង​មានឱកាស​គេចចេញ​ឆ្ងាយ រក​គេ​ជួយ ។​

​ក្រៅពី​នោះ​បើ​អាចមាន ចំ​បងវែង ក៏​អ្នក​ត្រូវ​កាន់​វា រួច​ធ្វើ​ចលនា​ច្រាន​វា​ថ្នមៗ នោះ​វា​នឹង​លូន​ចេញទៅ កុំ​ធ្វើ​អ្វី​ខ្លាំងៗ ជាហេតុ​នាំ​ឲ្យ​វាភ័យ​នោះ​វា​នឹង​វាយប្រហារ​អ្នក​ហើយ ៕ ចន្ទ្រា​

spot_img
×