Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ទទួល​សាកសព​សាច់ញាតិ ស្រាប់តែ​ប្រទះឃើញ​រឿង​គួរឱ្យ​ខ្លោចផ្សា​

spot_img

​ហេតុការណ៍​គួរឱ្យ​រន្ធត់​នេះ​កើតឡើង​នៅ​ប្រជុំជន នី​ង​ហួង ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន ។​បងស្រី​លី គឺជា​អ្នក​ស្រុកស្រែ ហើយ​កាលពី​ឆ្នាំទៅ​មិញ​បងប្រុស​របស់គាត់​បាន​រងគ្រោះថ្នាក់ រួច​ក៏​ខ្ចីបុល​លុយ​គេ​នាំយកទៅ​ព្យាបាល​នៅឯ​ទីក្រុង​។


​អាស្រ័យ​ដោយ​របួសធ្ងន់​ពេក​មិនអាច​សង្គ្រោះបាន បងប្រុស​របស់គាត់​ក៏​ទទួលមរណភាព​។​សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​ក្នុង​សាល​សព ហើយ​គាត់​ត្រឡប់មកផ្ទះ​ដើម្បី​រៀបចំ​កន្លែង​ធ្វើ​បុណ្យសព​។​យប់​ថ្ងៃ​ដដែល​នោះ គាត់​និង​ក្រុមគ្រួសារ​បានមក​មន្ទីរ​ពេទ្យ​ដើម្បី​ទទួលយក​សាកសព​ទៅផ្ទះ​។​ប៉ុន្តែ​នៅពេល​បើកមុខ​មើល ស្រាប់តែ​កែវភ្នែក​ទាំងពីរ​របស់​បងប្រុស​ត្រូវគេ​ខ្វេះ​យក​បាត់​។​ដោយ​ទ្រាំ​មិនបាន​ចំពោះ​អំពើ​ព្រៃផ្សៃ​បែបនេះ ក្រុមគ្រួសារ​គាត់​ក៏​សម្រេចចិត្ត​រាយការណ៍​ដល់​មេដឹកនាំ​មន្ទីរពេទ្យ ហើយ​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ប្រចាំ​តំបន់​។​

​ភ្លាមៗ​នោះ​ប៉ូលិស​ក៏​មក​នាំយក​សាកសព​ទៅធ្វើ​កោសល​វិច័យ និង​បើក​ការ​ស៊ើប​អង្ក​ត​។​

​មកទល់ពេលនេះ ប៉ូលិស​ចាប់បាន​ជន​លើ្ម​ស​៤​នាក់​ហើយ​។ បើតាម​លទ្ធផល​ប​ថម ប៉ូលិស​ឱ្យដឹងថា នេះ​គឺជា​ករណី​លួច​ផ្នែក​សរីរាង្គ​មនុស្ស​។ ផ្តើមចេញ​ទង្វើ​នេះ គឺ​មានការ​សមគំនិត​គ្នា​រវាង​បុគ្គលិក​នៅក្នុង​និង​ក្រៅ​មន្ទីរពេទ្យ​។​ក្នុងចំណោម​ជនល្មើស​ទាំង​៤​នាក់ រួមមាន​បុគ្គលិក​មន្ទីរពេទ្យ​និង​ពួក​ឈ្មួញ​ជូ​ញ​ដូរ​សរីរាង្គ​មនុស្ស​។​

​គេ​បានដឹងថា មន្ទីរពេទ្យ​នេះ​កំពុង​ចរចា​សងជំងឺចិត្ត​ដល់​គ្រួសារ​បងស្រី​លី​៕លី​សា​

spot_img
×