Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រព​តន្ដ្រី អន្ដរជាតិ នៅ​កម្ពុជា ជា​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ទេពកោសល្យ ក្នុង​ការផ្សារភ្ជាប់​តថភាព​ជីវិត​សង្គម​ទៅ​នឹង​តន្ដ្រី និង​សង្គម​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន ប្រកាស​គាំទ្រ និង​សហការ​បន្ដ​ចំពោះ​ការរៀបចំ មហោស្រព​តន្ដ្រី អន្ដរជាតិ នៅ ក្នុងប្រទេស​កម្ពុជា​របស់​ស្ថានទូត​សហរ​ដ្ឋ​អាមេរិក ដើម្បី​ចូលរួម លើកទឹកចិត្ដ​ដល់ ការអភិវឌ្ឍ​ផ្នែក​វិស័យ​សិល្បៈ វប្បធម៌ តន្ដ្រី នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ បន្ថែម ទៀត​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​មហោស្រព​តន្ដ្រី​អន្ដរជាតិ​ភ្នំពេញ​លើក ទី​១៥ កាលពី​យប់​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគា​រឡឺ​រ៉ូយ៉ាល់​ភ្នំពេញ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ដោយ​យល់ ច្បាស់ អំពី​សារសំខាន់ របស់​មហោស្រព​តន្ដ្រី​អន្ដរជាតិ​ភ្នំពេញ​ចំពោះ​សង្គម វប្បធម៌ សិល្បៈ តន្ដ្រី និង​ស្មារតី​នៃ​ការចង ចាំ​របស់​តន្ដ្រីករ​ម្នាក់ៗ ហើយ​ក្រសួង​វប្បធម៌​នឹង​បន្ដ​គាំទ្រ ត្រៀម​សហការ​ដល់​ការរៀបចំម​ហោ ស្រព​នេះ ក្រោម​ប្រធានបទ​ថ្មីៗ​ផ្សេង ទៀត សម្រាប់​លើក​ក្រោយៗ​។ លោកស្រី​រដ្ឋមន្ដ្រី​បាន បញ្ជាក់ថា ៖ ការរៀបចំ​មហោស្រព តន្ដ្រី​យ៉ាង​ទៀងទាត់​ក្នុង​កម្រិត​អន្ដរជាតិ​នាពេលនេះ គឺ​មិន ត្រឹមតែ​ផ្ដល់​ផលប្រយោជន៍ ច្រើន​ដល់​តន្ដ្រីករ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​បាន​ចូលរួម​ជំរុញ​លើក ទឹកចិត្ដ​ដល់​ការ អភិវឌ្ឍ​សហគមន៍​សិល្បៈ​ទាំងមូល​នៅ​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ និង​រីក ចម្រើន​ថែមទៀត​។​

​លោកស្រី​ក៏​បាន​កោតសរសើរ ចំពោះ​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ទេព កោសល្យ​ខ្ពស់ ក្នុង​ការផ្សារភ្ជាប់​តថភាព​ជីវិត​សង្គម​ទៅ​នឹង​តន្ដ្រី ឬ​អាច​និយាយ​ម្យ៉ាងទៀត រវាង​សង្គម និង​សិល្បៈ​។ លោកស្រី ក៏​បាន​ចាត់ទុក​តន្ដ្រី មិន​ត្រឹមតែ​ជា មធ្យោបាយ ដើម្បី​រំលឹក នូវ​អនុស្សាវរីយ៍​​ចាស់ៗ​ដែល​ដិត​ជាប់ ជាមួយ​មាតុប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​មាន​តួនាទី ពិសេស​ផងដែរ​ក្នុង​ការបណ្ដុះ​ពន្លក​ក្ដីសង្ឃឹម និង​មនោសញ្ចេតនា​ថ្មី ដើម្បី​ផ្សារភ្ជាប់​បន្ដិច​ម្ដងៗ និង​ចុងក្រោយ ដើម្បី​អាច​ធ្វើ​សមា​ហ​រណ កម្ម​ដោយ​ពេញលេញ​ទៅ​ក្នុង​សង្គម​ថ្មី​តែ​ម្ដង​។​

​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ភាព​មាំមួន​នៅក្នុង​ការរៀបចំ​មហោស្រព​តន្ដ្រី​ឆ្នាំនេះ គឺ​បង្ហាញ​ពី​សិល្បៈ​នៃ អ្នកនិពន្ធ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​ពួកគេ ដើម្បី​បង្កើត​ឱកាស​អាជីព​ផ្ទាល់ខ្លួន និង​សិល្បៈ​ថ្មី សម្រាប់​ខ្លួនគេ​នៅ​ឯ​ក្រៅប្រទេស​។ ឯកអគ្គរដ្ឋទូត បាន​បន្ដថា ៖​ការពិត​ជាក់ស្តែង​នេះ គឺជា​ការ​រំលឹក ដ៏​មាន​ប្រសិទ្ធភាព​មួយ អំពី​តួនាទី​របស់ ជនអន្តោប្រវេសន៍​ដែលមាន​ថាមពល និង ការច្នៃប្រឌិត ដែល​អាច​ដើរតួ ក្នុង ការ​រំលឹក និង​លើកកម្ពស់​វប្បធម៌​ផ្សេងៗ​ទៀត​។ លោក បាន​បន្ដទៀតថា ៖​តាមរយៈ​ការ រៀបចំ​មហោស្រព​តន្ដ្រី​អន្ដរជាតិ​នៅ​កម្ពុជា​នេះ គឺ​ស្របពេល ដែល​អ្នកចម្រៀង​អាម៉េរិក ដែល​ល្អឥតខ្ចោះ​មួយចំនួន​បាន​នាំ​យក​សិល្បៈ​របស់​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត របស់​ឪពុក​ម្តាយ​របស់​ពួក​គេ​វិញ ហើយក៏​បាន​ផ្សារភ្ជាប់ និង​កំពុង​ជួយ វប្បធម៌​ខ្មែរ​ឡើង វិញ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា “​តន្ត្រី និង​ចំណាកស្រុក​”! ប្រធានបទ​នៃ “​មហោស្រប​តន្ត្រី​អន្តរជាតិ​ភ្នំពេញ​” លើក​ទី ១៥​។ ស្ថានទូត​អាមេរិក រួម​ជាមួយនឹង​ស្ថានទូត​នៃ​សហគមន៍​អឺរ៉ុប និង​ប្រទេស​អាឡឺម៉ង់ បាន​ធ្វើ​ការឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ ដែល​បង្ហាញ​ស្នាដៃ​របស់​តន្ត្រីករ ដែល​បាន​ទទួលរង​ផលប៉ះពាល់ ដោយ​ការធ្វើ​ចំណាកស្រុក និង​ការរួមចំណែក​របស់​គេ​ផ្នែក​វប្បធម៌ ចំពោះ​ប្រទេស​ថ្មី​របស់​គេ​។ សូម​កុំ​ភ្លេច​ទស្សនា​ការប្រគំ​តន្ត្រី​បន្ថែមទៀត ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែវិច្ឆិកា សិស្ស និស្សិត​នឹង​ទទួល​បាន​ការ​បញ្ចុះ​តំលៃ​មក ៣ ដុល្លារ នៅ​មាត់ទ្វារ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×