Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​បើក​សវនាការ​សុខៗ ស្រាប់តែ​អ្នកទោស ២​នាក់ រត់ចេញ​ពី​បន្ទប់​, ចៅក្រម​ដោះអាវ​ដេញ​តាម​ចាប់ (​វីដេអូ​)

spot_img

​ចៅក្រម​ម្នាក់​បាន​ស្រឡាំងកាំង​មួយភាំង និង​បាន​ដោះ​ខោ​អាវ​ចេញ រួច​ដេញ​តាម​ចាប់​អ្នកទោស ២​នាក់ ដែល​បាន​រត់ចេញ​ពី​បន្ទប់ ពេល​កំពុង​បើក​សវនាកា​រ នៅក្នុង​រដ្ឋ Washington​។​

​បើ​តាម​វីដេអូ​បានបង្ហាញ​ថា ចៅក្រម​ម្នាក់​ឈ្មោះ R.W. Buzzard បានធ្វើ​សកម្មភាព​ភ្លាមៗ នៅពេល​អ្នកទោស វ័យក្មេង ២​នាក់​ទាំង​មាន​ដៃ​ជាប់​ខ្នោះ រត់ចេញ​ពី​បន្ទប់​សវនាការ​សំដៅទៅ​​ជណ្តើរ​។​

​ទោះយ៉ាងណា ចៅក្រម​ខាងលើ​បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​ញ​វិញ និង​បាន​ចាប់​អ្នកទោស​ទាន់ពេល មុនពេល​គេ​ចេញពី​ទ្វារ​។​

​អ្នកទោស​ទាំង ២​នាក់ ក៏​រង​ការចោទប្រកាន់​ធ្ងន់​ជាង​មុន​ផងដែរ​។​

​វីដេអូ​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅក្នុង Youtube ផងដែរ ហើយ​មាន​អ្នក​បញ្ចេញ​មតិ​ជាច្រើន​បាន​​ចោទសួរ​ថា តើ​អ្នកយាម​ក្នុង​តុលាការ​ទៅណា​បាត់​អស់​ហើយ​? អ្នក​បញ្ចេញ​មតិ​ខ្លះ ក៏​បា​និយាយ​ផងដែរ​ថា អ្នកទោស​ទាំង ២​នាក់​នោះ​ប្រហែល​ជា​ប្រព្រឹត្តិ​បទល្មើស​ស្រាល​ប៉ុណ្ណោះ ទើប​មិន​មាន​ការ​យាម​តឹងតែង​៕ សុភ័ក្ត្រ

​ប្រភព​៖ huffingtonpost​

spot_img
×